ថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៤នេះ គឺជាថ្ងៃប្រារព្ធខួប៧៩ឆ្នាំនៃថ្ងៃកំណើតនគរបាលជាតិ បានប្រសូត្រឡើងក្រោមស្នាព្រះហស្តរបស់សម្តេចព្រះបរមរតនាកោដ្ឋនរោត្តម សីហនុកាលពីឆ្នាំ១៩៤៥។

តាមរយៈសារលិខិតចូលរួមអបអរផ្ញើជូនកងកម្លាំងនគរបាលជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញក្តីសង្ឃឹមនិងការជឿជាក់ទៅលើសមត្ថភាព មនសិការស្នេហាជាតិមាតុភូមិ និងភក្តីភាពរបស់កងកម្លាំងនគរបាលជាតិ។ជាមួយគ្នានេះ សម្តេចបានប្រកាសបន្តជួយឧបត្ថម្ភគាំទ្រទាំងស្មារតីនិងសម្ភារៈដល់កម្លាំងនគរបាលជាតិឲ្យស័ក្តិសមជាកម្លាំងអនុវត្តច្បាប់ប្រកបដោយគុណភាព សមត្ថភាព ប្រសិទ្ធភាពនិងមានភាពថ្លៃថ្នូរ៕

Share.