លោក Sung Hoon កំពុង​តែ​រងការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់សាធារណជន​ ក្រោយ​រូប​ភាព​វីដេអូ​​ជា​ច្រើន​របស់​លោក​ ច្រើន​តែ​មាន​ទម្លាប់​​​ប៉ះសាច់​តារា​ស្រីៗ។​

មាន​ការ​ផុស​នៅ​លើ​អនឡាញ​កាល​ពី​ថ្មី​ៗ​នេះ​ពាក់ព័ន្ធ​នឹង​ករណី​ដែល​តារា​រូប​នេះ​មាន​ទម្លាប់​ប៉ះសាច់​តារា​ស្រី​នៅ​ខាង​មុខកាំមេរ៉ា​ ដោយ​ក្នុង​ផុស​នោះ​ថែម​ទាំង​ Screenshot រូប​ថត​ជា​ច្រើន​សន្លឹក​ពី​កម្មវិធី​ទូរទស្សន៍​ផ្សេងៗ​ដែល​តារា​រូប​សង្ហា​ម្នាក់​នេះ​បាន​ចូលរួម​ជាមួយ​នឹង​តារា​ស្រី​ផ្សេងៗ​ជា​ច្រើន​នាក់​។

អ្នក​សរសេរ​ខាង​លើ​ថែម​ទាំង​លើ​ពី​ចរិត​ព្រាន​របស់​តារា​រូប​នេះ​ទៅ​កាន់​តារា​ស្រី​ Park Narae ក្នុង​កម្មវិធី​ «I Live Alone» ហើយ​ក៏​បាន​លើក​ឡើង​ពី​វីដេអូ​ចុង​ក្រោយ​ក្នុង​ YouTube ដែល​ Song Hoon បាន​អញ្ជើញ​​អ្នក​លេង​កូន​គោល​ល្បី​ Yeji ចូលរួម​ ដោយ​សារ​តែ​ជំនាញ​វាយ​របស់​ខ្លួន​មិន​ល្អ​ តារា​រូប​បាន​ផ្ដេក​ខ្លួន​ទៅ​លើ Yeji ព្រម​ទាំង​ខ្សឹប​សុំ​ឱកាស​លើក​ទីពីរ​។ អ្នក​សរសេរ​ខាង​លើ​បាន​លើក​ឡើង​ទៀត​ថា​ «នេះ​ជាលើក​ទីមួយ​ដែល​អ្នក​ទាំងពីរ​បាន​ជួប​គ្នា​»។

សាធារណជន​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ​និង​ចូល​ទៅ​បញ្ចេញ​មតិ​តាម​រយៈ​ Comment អវិជ្ជមាន​ចំពោះ​ទង្វើ​របស់​តារា​រូប​នេះ​ ខណៈ​ដែល​អ្នក​គាំទ្រ​ តួ​ឯក​ប្រុស​ ដាម៉ូ ពី​រឿង​ភាគ​ទូរទស្សន៍​ដ៏​ល្បីល្បាញ​ «វាសនា​នារី​របាំ» បាន​ការ​ពារ​​ទង្វើ​របស់​តារា​រូប​នេះ​ ដោយ​លើក​ឡើង​ថា​ តារា​ស្រី​ៗទាំង​អស់​មើល​ទៅ​ដូច​ជា​មាន​ទំនុក​ចិត្ត​និង​សុវត្ថិភាព​ពេល​នៅ​ក្បែរ​រូប​លោក​។

ចុះ​អ្នក​វិញ​ នៅ​ពេល​ឃើញ​រូប​ភាព​និង​ការលើកឡើង​ខាង​លើ​យល់​យ៉ាង​ណាដែរ​?​

Telegram-Troryorng
Share.