ព្រៃវែង និងកងយោធពលខេមរភូមិន្ទ ជា​ក្រុម​ដែលមិនទទួល​បាន​កាតក្រហមសោះ ពិន័យ​ពី​សំណាក់​អាជ្ញាកណ្ដាល​ ក្នុង​ចំណោមកាតសរុប ៤៦៤សន្លឹក ក្នុង​នោះ​កាត​ក្រហម ១៤សន្លឹក នៃ​ពានរង្វាន់​លីគកំពូ​ល​កម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤។

ខាងក្រោម​នេះជាចំនួនកាតតាមក្រុមនិមួយៗ គិតត្រឹមចប់វគ្គសន្សុំពិន្ទុ​ជុំ​ទី១ នៅសប្ដាហ៍ទី៩៖

១. ណាហ្គាវើលដ៍ ពិន័យកាត ៦៣សន្លឹក កាតក្រហម ៣សន្លឹក
២. អង្គរថាយហ្គឺរ ពិន័យកាត ៥៨សន្លឹក កាតក្រហម ២សន្លឹក
៣. ភ្នំពេញក្រោន ពិន័យកាត ៥៥សន្លឹក កាតក្រហម ១សន្លឹក
៤​. បឹងកេត ពិន័យកាត ៤៧សន្លឹក កាតក្រហម ២សន្លឹក
៥. គិរីវង់សុខសែនជ័យ ពិន័យកាត ៤៧សន្លឹក កាតក្រហម ១សន្លឹក
៦. ព្រះខ័នរាជស្វាយរៀង ពិន័យកាត ៤៧សន្លឹក កាតក្រហម ២សន្លឹក
៧. វិសាខា ពិន័យកាត ៤៤សន្លឹក កាតក្រហម ២សន្លឹក
៨. អាយ អេស អាយ ដង្កោរសែនជ័យ ពិន័យកាត ៣៥សន្លឹក កាតក្រហម ១សន្លឹក
៩. កងយោធពលខេមរភូមិន្ទ ពិន័យកាត ៣៦សន្លឹក កាតក្រហម គ្មាន
១០. ព្រៃវែង ពិន័យកាត ៣២កាតក្រហម គ្មាន

ការប្រកួត​ពាន​រង្វាន់​លីគកំពូលកម្ពុជា បាន​បិទបញ្ចប់​ការ​ពី​រាត្រី​ថ្ងៃទី១២ ឧសភា ស្របពេល​ព្រះខ័ន​រាជស្វាយរៀង គឺជា​ម្ចាស់ជើឯក ភ្នំពេញក្រោន ជើងឯករង និងវិសាខា ទទួលបាន​ចំណាត់​ថ្នាក់​លេខ​៣ សម្រាប់​រដូវកាល ២០២៣-២៤។

ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា មាន ​១០​ក្រុម​ជា​សមាជិក​ដោយ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ ដល់​លេខ៤ ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ប៉ះ​គ្នា​១ជុំ សរុប​ពិន្ទុ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ សម្រាប់​ការ​ប្រកួតបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ ខាង​មុខ៕

Share.