កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី និងអភិបាលខេត្ត្កកំពង់ធំ.ធ្វើជាអធិបតីក្នុងកម្មវិធីបើកវេទិកាផ្គូផ្គងរវាងអ្នកផលិត អ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុកក្រោមគម្រោងការទទួលបានទីផ្សារ សម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូតូចនិងមធ្យម (ភូមិមួយផលិតផ លមួយ) នៅសាលប្រជុំខេត្តកំពង់ធំ។

 ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថា មន្ទីរទេសចរណ៍ ផឲអញ្ជើញម្ចាស់អាជីវកម្មឬអ្នកទទួលបន្ទុកទិញ ពាក់ព័ន្ធវិស័យទេសចរណ៍ មន្ទីរពាណិជ្ជកម្ម អញ្ជើញម្ចាស់អាជីវកម្មឬអ្នកទទួលបន្ទុកទិញ មន្ទីរឧស្សាហកម្ម អញ្ជើញម្ចាស់អាជីវកម្មឬអ្នកទទួលបន្ទុកទិញវត្ថុធាតុដើម ដើម្បីយកទៅកែច្នៃ វេចខ្ចប់ លក់ក្នុងស្រុក និងនាំចេញ។ អញ្ជើញអ្នកផលិត កែច្នៃ វេចខ្ចប់ក្នុងខេត្ត ដើម្បីយក ផលិតផលមកបង្ហាញ និងលក់ ហើយជួយទិញផលិតផលវត្ថុធាតុដើមយកទៅកែច្នៃបន្ថែម មន្ទីរ កសិកម្ម កិច្ចការនារី អភិវឌ្ឍន៍ជនបទ បរិស្ថាន អញ្ជើញម្ចាស់អាជីវកម្ម សហគមន៍ អ្នកផលិតក្នុងខេត្ត ដើម្បីយកផលិតផលមកបង្ហាញ និងលក់។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការភូមិ១ផលិតផល១ខេត្តកំពង់ធំ បានសម្ដែងនៅការភ្ញាក់ផ្អើលដែលឃើញផលិតផលខេត្តកំពង់ធំ មានគុណភាព សោភ័ណភាពសម្រាប់ លើកកិត្តិនាមក្នុងខេត្តកំពង់ធំ។ឯកឧត្តមបានផ្ដាំផ្ញើដល់សិប្បករ ផលិតករ កសិករ បន្តខិតខំការផលិត ការកែច្នៃឲ្យកាន់តែមានគុណភាពជាបន្តទៀត។ ព្រមទាំងជំរុញអាជ្ញាធរក្នុងខេត្តទាំងមូល ចូលរួមប្រើប្រាស់ប្រើប្រាស់ផលិតផលខ្មែរ ជាពិសេសផលិតផលក្នុងខេត្តកំពង់ធំ។ ក្នុងនាមអាជ្ញាធរខេត្តឯកឧត្តមបានជំរុញឲ្យរដ្ឋបាលខេត្តកំពង់ធំ ជួយទិញផលិតផលក្នុងស្រុក ដើម្បីរៀបចំជាកាដូសម្រាប់ទទួលភ្ញៀវមកទស្សនកិច្ចក្នុងខេត្តកំពង់ធំ។

ឯកឧត្តមបណ្ឌិត ​សួង ណយ បានបង្ហាញពីគោលបំណងនៃវេទិកាផ្គូផ្គងអ្នកផលិតខ្មែរ ជាមួយអ្នកទិញ យោងតាមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកភូមិ១ផលិតផល១ សម្តេចបានសុំឱ្យធ្វើការរួមគ្នា(ចង្កឹះមួយបាច់) ដើម្បីឈានទៅការនាំចេញទៅក្រៅប្រទេស យោងតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលតាមសំនូមពររបស់សមាជិកភូមិមួយផលិតផលមួយ និងអ្នកផលិត ផលិតផលខ្មែរសុំឱ្យជួយរកទីផ្សារលក់ផលិតផល ទាំងក្នុងស្រុក និងក្រៅប្រទេសដើម្បីដោះស្រាយ បញ្ហាប្រឈមទីផ្សារផលិតផលខ្មែរ និងអ្នកទិញក្នុងស្រុក ក្នុងការនាំចេញនៅនឹងកន្លែង ឈានទៅដល់ការនាំចេញទៅក្រៅប្រទេស ដើម្បីផ្សារភ្ជាប់រវាងអ្នកផលិត និងអ្នកទិញជាបណ្តាញប្រទាក់ក្រឡាគ្នារវាងអ្នកផលិតយល់ដឹងអំពីតម្រូវការទីផ្សារ ការវេចខ្ចប់ សោភណ្ឌភាព គុណភាព បរិមាណ ស្តង់ដា អនាម័យ តម្លៃ ផលិតតាមតម្រូវការរបស់អ្នកទិញ។

ក្នុងនោះ ឯកឧត្តមបណ្ឌិត បានជំរុញចលនាភូមិមួយ ផលិតផលមួយ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី បានលើកឡើងថាអ្នកផលិតក្នុងស្រុក និងសមាគមធុរកិច្ច ដើម្បីបង្កើនគុណភាព និងទីផ្សារនៃផលិតផលក្នុងស្រុក។ យើងធ្វើការលើការកសាង បណ្តាញទីផ្សារ ដើម្បីឱ្យប្រទាក់ក្រឡាគ្នារវាងអ្នកផលិត និងអ្នកទិញយកទៅប្រើប្រាស់ កែច្នៃវេចខ្ចប់ ផលិតផលក្នុងស្រុកដើម្បីលក់បន្ត និងឈានទៅការនាំចេញ។ ឯកឧត្តមបណ្ឌិត បានសំណើសុំឱ្យភោជនីយដ្ឋាន រមណីយដ្ឋាន រង្គសាល ហាងបាយ ផ្ទះសំណាក់ យកផលិតផលខ្មែរដាក់លើតុ ក្នុងបន្ទប់ លក់ជូនភ្ញៀវ តុការធ្វើជាម្ហូប ថ្នាក់ដឹកនាំនិងបងប្អូន យកផលិតផលខ្មែរជាកាដូ ។ល។

អត្ថបទ៖ កំពង់ធំ

Share.