បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋលើកឡើងស្រដៀងៗគ្នាថា គ្រាន់តែភ្លៀងមួយមេសោះ ធ្វើឲ្យផ្លូវបេតុងមួយចំនួន ក្នុងកណ្តាលក្រុងប៉ោយប៉ែត រងការជន់លិច ពិសេសនៅក្នុងសង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែតតែម្តង ដោយ ពួកគាត់ពិបាកក្នុងការធ្វើដំណើរ កន្លែងខ្លះទឹកផុលចេញពីប្រព័ន្ធលូខ្មៅស្អុយ ទាំងនេះជាហេតុនាំឲ្យប៉ះពាល់ដល់សុខភាពទៀតផង។

រយះការកន្លងមក គេសង្គេតឃើញ អាជ្ញាធរមូលដ្ឋានបានចុះ កាយប្រព័ន្ធលូតាមដឺហ្គែជារើយៗផងដែរ ក៏ប៉ុន្តែនូវ ពេលភ្លៀងធ្លាក់ម្តងៗទឹកនូវតែហូមិនទាន់ ហាក់បីដូចជាមានការស្ទះលូដ៏ដែល ដោយកន្លែងខ្លះកាកសំណល់នៅ ស្ទះពីមុខផ្លូវទឹក និងកន្លែងខ្លះទៀតសំរាមនៅពេញក្នុងប្រព័ន្ធលូ ដោយសារកត្តាពលរដ្ឋមួយចំនួនទទួលទានអា ហារហើយមិនបានវិចខ្ចប់ឲ្យបានត្រឹមត្រូវ បោះចោលពាលវាលពាសកាល ខ្លះបោះកាកសំណល់មិនចូលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវជាដើម ។

ជាក់ស្តែងកាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់មួយមេធំ បណ្តាលឲ្យលិចផ្លូវបេតុងមួយចំនួ នក្នុងក្រុងប៉ោយប៉ែត ពិសេសផ្លូវខាងមុខសាលារៀនព្រហ្មនិមិត្ត សង្កាត់អូរជ្រៅ និងផ្លូវខាងមុខវត្តថ្មី,ម្តុំផ្សារត្រី ,បណ្តោយផ្លូវចាប់ពីសាលារៀនអូរជ្រៅក្នុង សង្កាត់ប៉ោយប៉ែត ទៅអង់តែន០១៦ ធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ។

សូមបញ្ជាក់ផងដែរថា ផ្លូវនៅចំណុចខាងលើនេះ ឲ្យតែភ្លៀងធ្លាក់មកម្តងៗទឹកហូមិនទាន់ស្ទះ ធ្វើឱ្យទឹកជាជន់លិចជារើយៗសឹងរាល់ឆ្នាំទៅហើយ រីឯផ្លូវក៏រងការខូចខាតជាអន្លើៗ ដោយសារទឹកហូច្រោះដាច់ ពិសេសខណៈកំពុងភ្លៀងធ្លាក់ទឹកកំពុងហូមានរថយន្តដឹកទំនិញឆ្លងកាត់ ។ទាំងនេះជាហេតុធ្វើឲ្យផ្លូវរងការខូចខាត ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ទើប្រជាពលរដ្ឋបានស្នើឲ្យអាជ្ញាធរ ពិសេសថ្នាក់ដឹកនាំ ជួយសម្រួលស្តាប្រព័ន្ធលូនិងជួស ជុលផ្លូវឡើងវិញ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ជាងនេះទៅទៀតស្នើទប់ស្កាត់រថយន្តដឹកទំនិញធុនធំឆ្លងកាត់នៅ ពេលមេ ឃកំពុងភ្លៀង និងជំរុញដល់ក្រុមហ៊ុនអនាម័យ សូមជួយដឹកសំរាមឲ្យបានទាន់ពេល ជៀសវាងកាកសំ ណល់ហៀធុងសំរាម នៅពេលធ្លាក់ភ្លៀង នឹងអាចហូរតាមទឹកជាហេតុធ្វើឲ្យស្ទះប្រព័ន្ធលូ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.