ភ្នំពេញ ៖ ស្ត្រីជនបរទេសម្នាក់មិនដឹងថាមានបញ្ហារឿងអ្វី បានជាសម្រូតលោតទម្លាក់ខ្លួនពីលើអគារខុនដូរ បណ្តាលឱ្យរងរបួសជើងធ្ងន់ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៥០នាទី រំលងអធ្រាត្រ ចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅខុនដូរមួយកន្លែង ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ខុនដូរចំណុចខាងលើ មានបិទបាំងស្លាកយុីហោ បាំងផ្នែកខ្លះនៃអាគារ មិនដឹងថាមានបញ្ហាអ្វី ហើយនៅវេលាម៉ោងខាងលើ មានស្ត្រីជនបរទេសម្នាក់ ចងខ្សែសម្រូតចុះពីជាន់ទី២ ហើយលោតចុះមកក្រោម បណ្តាលឱ្យរងរបួសជើងធ្ងន់ មិនដឹងថាមានបញ្ហា រឿងអ្វីនៅទីនោះ ។

បន្ទាប់ពីស្ត្រីរងរបួស របួសជើង ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរុស្សុីចេញទៅអន្តរាគមន៍ ដឹកយកជនរងគ្រោះទៅមន្ទីរពេទ្យ រីឯសមត្ថកិច្ច ចុះទៅសាកសួរ និងធ្វើការស្រាវជ្រាវបន្ត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.