ក្រុមគ្រូបង្វឹក អាជ្ញាកណ្តាលកម្រិតអន្តរជាតិ និងកីឡាកររបស់​កម្ពុជាចំនួន ៧ រូបបាន​ទៅចូលរួម ព្រឹត្តិការណ៍កីឡាកាយវប្បកម្ម អាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ ២០២៤ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

ក្នុង​នោះ​សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានបញ្ជូនក្រុមគ្រូបង្វឹក អាជ្ញាក​ណ្តាលកម្រិតអន្តរជាតិ និងកីឡាករចំនួន ៧ រូបក្នុងនោះកីឡាករស្រ៊ិន រាជ្យ កីឡាករ ឆឹង ណូរ៉ា កីឡាករ ឆេង ច័ន្ទកក្កដា កីឡាករ ជីម ចន្ថា និងកីឡាករ ខាន់ ឆៃយ៉ា។

កីឡាករទាំង ៥ រូប ដែល​បាន​ចូល​រួម​ក្នុងព្រឹត្តិការណ៍​នេះ នឹង​ប្រកួត​តាម​វិញ្ញាសា​ដូច​ខាង​ក្រោម៖

  • គឺកីឡាករ ស្រ៊ិន រាជ្យ ប្រកួតលើវិញ្ញាសា Men’s sports physique over 175cm
  • កីឡាករ ឆឹង ណូរ៉ា ប្រកួតលើវិញ្ញាសា Men’s athlete physique up to 167 cm +4kg និង Fitness Physique
  • កីឡាករ ឆេង ច័ន្ទកក្កដា ប្រកួតលើវិញ្ញាសា Men’s athlete physique up to 167cm +4kg
  • កីឡាករ ជីម ចន្ថា ប្រកួតលើវិញ្ញាសា Men’s athlete Physique up to 175cm +6kg
  • កីឡាករ ខាន់ ឆៃយ៉ា ប្រកួតលើវិញ្ញាសា Men’s sport physique up to 170cm – 2kg

ព្រឹត្តិការណ៍កីឡាកាយវប្បកម្ម អាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ២០២៤ “18th South East Asian Bodybuilding and Physique Sports Championship 2024” ប្រមូលផ្តុំ ដោយអត្តពលិកមកពី១១ ប្រទេស រួមមានកម្ពុជា ថៃ វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡាស៊ី ឥណ្ឌូនេស៊ី ទីមរ ប្រុយ​ណេ និងម្ចាស់ផ្ទះ ប្រទេសឡាវ។ ការ​ប្រកួត​នឹង​ប្រព្រឹត្តិទៅ កាល​ពីថ្ងៃទី ១៦ ខែឧសភា ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤៕

Share.