ទីបំផុត​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ស្វែង​រក​ឃើញ​ក្រុម​ជម្រើស​ជាតិ​បាល់​បោះ​បុរស​ចំនួន​១៦គ្រប់​ចំនួន​ហើយ ដែល​កក់​សំបុត្រ​យន្តហោះ​ទៅ​កាន់​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ជើង​ឯក​បាល់​បោះ​​ប្រចាំ​ទ្វីប​អាស៊ី 2021 FIBA Asia Cup ខណៈ​ក្រុម​កោះ​តៃវ៉ាន់ ជា​កូន​ពៅ​គេ។

វគ្គ​ជម្រុះ​ពូល G នេះ​មាន​តែ​២ក្រុម​ទេ គឺ​តៃវ៉ាន់ និង​កោះ​ហ្គាំម ដោយ​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ទីក្រុង Mangolao ក្នុង​កោះ​ហ្គាំម ហើយ​ជា​លទ្ធផល​នៅ​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​២០២១ ហ្គាំម បាន​យក​ឈ្នះ​តៃវ៉ាន់ ៧៧-៧២ ហើយ​ជើង​ទី២​នៅ​ថ្ងៃ​ទី២៨ ខែ​សីហា ឆ្នាំ​២០២១ នេះ​ដែរ​តៃវ៉ាន់ បាន​យក​ឈ្នះ​វិញ​ដោយ​លទ្ធផល ៨៥-៧៧។ សរុប​លទ្ធផល​ទាំង​២​ជើង​តៃវ៉ាន់ ឈ្នះ​ហ្គាំម ១៥៧-១៥៤។

ក្រុម​ដែល​មាន​ឈ្មោះ​ឡើង​ដូចជា៖
*ម្ចាស់​ផ្ទះ៖ឥណ្ឌូណេស៊ី
*ពូល A៖ ហ្វីលីពីន និង​កូរ៉េខាងត្បូង
*ពូល B៖ ចិន និង​ជប៉ុន
*ពូល C៖ អូស្ត្រាលី និង​នូវែលហ្សេឡង់
*ពូល D៖ លីបង់ និង​បារ៉ែន
*ពូល E៖ ស៊ីរី និង​អ៊ីរ៉ង់
*ពូល F៖ កាហ្សាក់ស្ថាន និង​​ហ្សកដានី
*ពូល G៖តៃវ៉ាន់
*ពូល H៖ អារ៉ាប៊ីសាអ៊ូឌីត និង​ឥណ្ឌា

តាម​គម្រោង​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប 2021 FIBA Asia Cup នឹង​ប្រកួត​នៅ​ចន្លោះ​ថ្ងៃ​ទី​១៦ ដល់​២៨​ខែ​សីហា ឆ្នាំ​២០២១​ខាង​មុខ ប៉ុន្តែ​ដោយ​សារ​ស្ថានភាព​នៃ​ការ​ឆ្លងរីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ប្រទេស​អាស៊ាន មួយ​នេះ​មាន​​ការ​កើន​ឡើង​ខ្លាំង​ទើប​សហព័ន្ធ​កីឡា​បាល់បោះ​អន្តរជាតិ​បាន​សម្រេច​កើក​ការ​ប្រកួត​ទៅ​ធ្វើ​នៅ​ខែ កក្កដា ឆ្នាំ​២០២២ វិញ។

​ពាន​នេះ​រៀបចំ​ឡើង​​រាល់២ឆ្នាំ​ម្តង គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៦០ មក​ម៉្លេះ ស្រប​ពេល​ក្រុម​​ចិន ឈ្នះ​ជើង​ឯក​បាន​១៦លើក ច្រើន​ជាង​គេ​ ហើយ​ហ្វីលីពីន ឈ្នះ​៥លើក អ៊ីរ៉ង់ ឈ្នះ​៣លើក កូរ៉េខាងត្បូង​និង​ជប៉ុន ឈ្នះ​ម្នាក់​២លើក និង​អូស្រ្ដាលី ឈ្នះ​១លើក ផង​ដែរ៕

Telegram-Troryorng
Share.