ពានរង្វាន់ European Super League ដែល​គេ​ល្បី​ថា​នឹង​បង្កើត​ក្រៅ​​រង្វង់​សមត្ថកិច្ច​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប (UEFA) ត្រូវ​បាន​សារព័ត៌មាន​​ល្បី​នៅ​អន្តរជាតិ​ជា​ច្រើន​លើក​យក​មក​បក​ស្រាយ​​ជា​ច្រើន​ជ្រុង​នៅ​រយៈពេល​​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ខណៈ​ដែល​មាន​ក្លិប​ល្បីៗ​កម្រិត​ពិភពលោក​ចំនួន១២ មក​ពី​អង់គ្លេស អេស្ប៉ាញ និង​អ៊ីតាលី ចេញ​មុខ​មុន​គេ​ ថា​នឹង​ចូលរួម។

ជា​បឋម​ឃើញ​ថា​មាន​ក្លិប​បាល់ទាត់​ចំនួន១២ បាន​ចេញ​មុខ​ចូលរួម​ប្រកួត​ក្នុង​ពាន European Super League នេះ​ដោយ​ក្នុង​នោះ​មានក្លិប​Inter Milan, AC Milan, Juventus មក​ពី​អ៊ីតាលី ក្លិប​ FC Barcelona, Real Madrid, Atlético Madrid មក​ពី​អេស្ប៉ាញ និង​ក្លិប Manchester United, Liverpool, Man City, Arsenal, Chelsea, Spurs មក​ពី​អង់គ្លេស។ សេចក្តី​រាយការណ៍​បាន​បន្ថែម​​ដែល​ថា​ក្លិប​ដែល​ចូលរួម​ពានរង្វាន់​នេះ​នឹង​ទទួល​បាន​ប្រាក់​៤០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

បញ្ហា​កូវីដ-១៩ អូស​បន្លាយ​​ក្នុង​រយៈពេល​កាន់​តែ​យូរ​ធ្វើ​ឱ្យ​ក្លិប​បាល់ទាត់​ជា​ច្រើន​ជួប​បញ្ហា​ហិរញ្ញវត្ថុ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​មូល​មតិ​បង្កើត​ពានរង្វាន់ European Super League នេះ​ឡើង​។ ម៉្យាង​នេះ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ តែ​ជា​ផែនការ​ដែល​ធ្លាប់​លើក​យក​មក​ពិភាក្សា​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ​ដែរ។ ដំណឹង​បាន​បញ្ជាក់​ថា​លោក Florentino Perez ប្រធានក្លិប Real Madrid នឹង​កាន់​តួរនាទី​ជា​ប្រធាន European Super League ហើយ លោក Joel Glazer ប្រធាន​ក្លិប Man Utd និង​លោក Andrea Agnelli ប្រធានក្លិប Juventus ជា​អនុប្រធាន European Super League។

ភ្លាមៗ ក្រោយ​មាន​ហេតុការណ៍​កាន់​តែ​ជាក់លាក់​ពី​ពានរង្វាន់ European Super League នេះ ភាគី​UEFA ចេញ​ប្រកាស​ពី​ការ​គ្រោង​កែទម្រង់ដ៏ធំមួយនៃពានរង្វាន់ Champions League ហើយ​ក៏​អាច​នឹក​ដាក់​ទណ្ឌកម្ម​ក្លិប​ដែល​ទៅ​ចូលរួម យ៉ាងធ្ងន់។ ជាមួយ​គ្នា​នោះ​ដែរ​តាម​ផែនការ​​ក្លិប​ដែល​ចូលរួម​ក្នុង​ពានរង្វាន់​ថ្មី​នេះ អាចត្រូវបានហាមឃាត់មិនអោយលេងនៅក្នុងការប្រកួតដទៃទៀតដូចជាការ​ប្រកួតថ្នាក់ជាតិ​របស់​ខ្លួន ពានអឺរ៉ុប ឬពិភពលោក។ ចំណែក​ឯ​កីឡាករ​វិញ​នឹង​ត្រូវ​​បាត់​ឱកាស​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ របស់​ខ្លួន​ផង​ដែរ។

សារព័ត៌មាន​របស់​អ៊ីតាលី ថា UEFA ត្រៀម​ប្តឹង​សំណង​ទឹកប្រាក់​៦០០០លាន​អឺរ៉ូ ជំទាស​នឹង​ក្លិប​ដែល​ពាក់ព័ន្ធ​នឹង​ផែនការ​បង្កើតពាន European Super League នេះ​ឡើង។ ចំណែក​សារព័ត៌មាន​នៅ​អង់គ្លេស​វិញ​បញ្ជាក់​ផង​ដែរ​ថា​ក្រុម​ដែល​ចូលរួម​ពាន European Super League នឹង​ត្រូវ​ចាប់​ផ្តើម​ប្រកួត​ប្រជែង​ពីទីលីគទី៥ នៅក្នុងប្រទេស​រៀងៗ​ខ្លួន​ ប្រសិន​បើ​សំរេច​ចិត្ត​វិល​ត្រឡប់​ចូល​មក​លេង​ក្នុង​លីគ​វិញ។

ចុងក្រោយ​នេះក្លិប​បាល់ទាត់​ ​Manchester United, Arsenal និង Tottenham បាន​ដក​ខ្លួន​ចេញ​ពី​សមាជិក UEFA ហើយ​លោក Ed Woodward នាយកប្រតិបត្តិ​របស់​ក្លិប Manchester United បាន​ដក​ខ្លួន​ចេញ​ពី​ក្រុមប្រឹក្សា UEFA ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ សារព័ត៌មានdailymail៕

Share.