Tyler Clinton តារា​ម៉ូដែល​រូប​សង្ហា វ័យ​២៧​ឆ្នាំ​​កំពុង​តែ​ល្បីល្បាញ​និង​មាន​ភាព​ជោគជ័យ​ក្នុង​អាជីព​របស់​ខ្លួន​ តាម​ការ​ពិត​គឺ​​ជា​ក្មួយ​របស់​អតីត​ប្រធាន​ធិបតី​អាមេរិក​។

សម្រាប់​ត្រកូល​ Clinton លោក Bill គឺ​ជា​ប្រធានាធិបតី​ទី​៤២​របស់​សហរដ្ឋអាមេរិក​ ជាមួយ​នឹង​ភាព​ល្បីល្បាញ​របស់​លោក​មិន​ចាំ​បាច់​ត្រូវ​ការ​ណែនាំ​ច្រើន​នោះ​ទេ​។ ភរិយា​របស់​លោក​ Bill Clinton គឺ​លោក​ស្រី​ Hillary Clinton ក៏​ជា​ស្ត្រី​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​មិន​ចាញ់​ស្វាមី​ដែរ​ព្រោះ​កាល​ពី​ឆ្នាំ​២០១៦ អ្នក​ស្រី​គឺជា​បេក្ខភាព​ប្រធានាធិបតី​ប្រជែង​ជាមួយ​នឹង​លោក​ Donald Trump កាល​ពី​ឆ្នាំ​២០១៦ ខណៈ​ដែល​កូន​ស្រី​របស់​លោក​ Clinton ក៏​ត្រូវ​បាន​​មាន​ស្នាដៃ​ជា​ឯកសារ​ផ្សេង​ៗ​ខណៈ​ដែល​គ្រួសារ​​ខ្លួន​បាន​ស្នាក់​នៅ​ក្នុង​ (White House) វិមាន​ប្រធានាធិបតី​ផង​ដែរ​។

យ៉ាង​ណា​មិញ​ថ្មីៗ​នេះ​​ មាន​សមាជិក​គ្រួសារ​ត្រកូល​ Clinton មួយ​រូប​បាន​ចូល​ប្រឡូក​ក្ន​ុង​សិល្បៈ​ក្រោម​ពន្លឺ​ភ្លើង​ពណ៌​ ដែល​នេះ​អាច​ចាត់​ទុក​បាន​ថា​មាន​លក្ខណៈ​ខុស​គ្ន​ា​ដាច់​ស្រឡះ​ពី​ប្រវត្តិ​គ្រួសារ​ត្រកូល​នេះ​។ Tyler Clinto គឺ​ជា​ក្មួយ​ប្រុស​បង្កើត​របស់​ Bill និង​ Hillary Clinton។ បុរស​រូប​សង្ហា​ម្នាក់​នេះ​បាន​ទាញ​ការ​ចាប់​អារម្មណ៍​​និង​មានស​ារព័ត៌មាន​ផ្សព្វផ្សាយ​ពី​រូប​គេ​ដោយសារ​តែ​គេ​បាន​រើស​យក​អាជីព​ជា​ Model ។

ក្នុង​ពេល​ដែល​លោក​អ៊ុំ​របស់​ខ្លួន​ធ្វើ​ជា​ប្រធានាធិបតី​ Tyler ក៏​ធ្លាប់​បាន​បង្ហាញ​វត្តមាន​រត់​លេង​លើ​វាល​ស្មៅ​ខៀវខ្ចី​ក្នុង​វិមាន​ដែរ​ គ្រាន់​តែ​កាល​នោះ​គេ​គឺ​ជា​ក្មេង​តូច​ម្នាក់​ ប៉ុន្តែ​ពេល​នេះ​មិន​ត្រឹម​តែ​ពេញ​កំលោះ​ មាន​រូបរាង​សង្ហា​នោះ​ទេ​ ថែមទាំង​​ល្បី​ល្បាញ​ទៀត​។

Telegram-Troryorng
Share.