ក្រុម​បាល់ទាត់​ភ្នំពេញក្រោន បាន​ប្រកួត​ស្មើ​គ្នា​ជាមួយ​ក្រុម​មជ្ឍមណ្ឌល​កងយោធពលខេមរភូមិន្ទ (ទ័ព) ដោយ​លទ្ធផល​១ទល់១ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​សីហា ឆ្នាំ​២០២១ លើ​ទីលាន​កីឡដ្ឋាន Smart RSN Stadium ប្រចាំ​សប្ដាហ៍​ទី​៦ (ប្រកួត​បង្គ្រប់​សប្ដាហ៍​ដែល​លើក​ពេល​កន្លង​មក) នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021។

កីឡាករ ប្រាក់ ធីវ៉ា របស់​ភ្នំពេញក្រោន បាន​រក​គ្រាប់​បាល់​នាំ​មុខ​នៅ​នាទី​ទី៨ ហើយ​កីឡាករ ណារ៉ុង កក្កដា របស់​ទ័ព បាន​តាម​ស្មើ​វិញ​នៅ​នាទី១១។ ការ​ប្រកួត​ដែល​ដឹកនាំ​ដោយ​លោក​អាជ្ញាកណ្ដាល ជី សាមឌី នេះ​បាន​បន្ត​លទ្ធផល​ស្មើ​គ្នា​រហូត​ដល់​ចប់​ការ​ប្រកួត។

សម្រាប់​ការ​ប្រកួត​បន្ទាប់​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ក្រុម​សូលទីឡូអង្គរ ប៉ះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅ​វេលា​ម៉ោង​ ៣:០៣នាទី​រសៀល​ថ្ងៃ​ពុធ ទី​១ ខែ​កញ្ញា ឆ្នាំ​២០២១ លើ​ទីលាន​កីឡដ្ឋាន SRU Stadium ក្នុង​ខេត្ត​សៀមរាប៕

Telegram-Troryorng
Share.