កាលពីថ្ងៃទី២៣ ខែមេសាតារាចម្រៀងទោល Junsu បានធ្វើតេស្តរកមេរោគកូវីដ-១៩ ពីលោកបានប៉ពាល់ជាមួយនឹងតារាសម្ដែង Son Joon Ho ដែលកើតជំងឺកូវីដ-១៩ តែជាសំណាងល្អនៅថ្ងៃទី២៤នេះលទ្ធផលបានបង្ហាញថាលោកមិនមានជំងឺកូវីដ-១៩ នោះទេ ខណៈដែលអតីតអ្នកលេងវាយកូនគោលអាជីពនិងជាតារាទូរទស្សន៍ដ៏ល្បី Park Se Ri បានប្រកាសពីលទ្ធផលតេស្តរបស់ខ្លួនគឺវិជ្ជមាន។



ក្រោយពីតារាចម្រៀង Son Joon Ho បង្ហាញអាការៈសង្ស័យនិងបានទៅយកសំណាកហើយបង្ហាញលទ្ធផលថាលោកមានវិជ្ជមានជំងឺកូវីដ-១៩ បានធ្វើឱ្យក្នុងរង្វង់សិល្បៈកូរ៉េខាងត្បូងមានការរង្គោះរង្គើខ្លាំងព្រោះមានអ្នកសិល្បៈជាច្រើនបានជួបប៉ះពាល់ទាំងផ្ទាល់និងប្រយោលជាមួយនឹងតារារូបនេះដែលធ្វើឱ្យអ្នកសិល្បៈទាំងអស់នោះចាំបាច់ត្រូវតែកាត់ផ្ដាច់ពីមជ្ឈដ្ឋានខាងក្រៅនិងធ្វើចត្តាឡីស័កដើម្បីការពារការឆ្លងរីកសាយភាយជំងឺកូវីដ-១៩ នេះជាបន្តទៀត។
សម្រាប់ Junsu ទោះជាលទ្ធផលអវិជ្ជមានក្ដីប៉ុន្តែលោកត្រូវបន្តធ្វើចត្តាឡីស័កជាបន្តរហូតដល់ថ្ងៃទី៥ខែឧសភា ដូច្នេះរាល់សកម្មភាពសិល្បៈទាំងអស់របស់លោកត្រូវធ្វើការពន្យាពេលរហូតថ្ងៃនោះ៕
ប្រភព៖ Allkpop