តារា​សម្ដែង​ជួរ​មុខ​ពីរ​ដួង​របស់​ហុង​កុង​ Natalia Tong និង​លោក​ Kenneth Ma ដែល​ធ្លាប់​ចាប់​គូ​សម្ដែង​ជាមួយ​គ្នា​ក្នុង​រឿង​ «Big White Duel» បាន​ត្រលប់​មក​សម្ដែង​រួម​គ្នា​ម្ដង​ទៀត​នៅ​ក្នុង​រឿង​ភាគ​ត្រៀម​បញ្ចាំង​របស់​ TVB និយាយ​ពី​ប៉ូលិស ដែល​មាន​ចំណង​ជើង​ថា​ «The Invisible Team»។

ដោយ​សារ​តែ​រឿង​នេះ​មាន​ឈុត​ឆាក​វាយ​តប់​បាញ់​ប្រហារ​ច្រើន​ធ្វើ​ឱ្យ​តារា​ទាំង​ពីរ​ដួង​នេះ​ចាំ​បាច់​ត្រូវ​តែ​ទៅ​ហាត់​ប្រាណ​យក​រាង​ដើម្បី​ឱ្យ​ស៊ី​ទៅ​នឹង​តួ​អង្គ​។ Natalia ថែម​ទាំង​និយាយ​ទៀត​ថា​នាង​បាន​មើល​ឃើញ​សាច់​ដុំ​លេច​ចេញ​ជា​រូប​រាង​ក្រោយ​ហាត់​ប្រាណ​រាល់​ថ្ងៃ​ជាមួយ​នឹង​គ្រូ​ហាត់​ប្រាណ​ផ្ទាល់​ខ្លួន​។

នៅ​ក្នុង​រឿង​នោះ​ តួអង្គ​របស់​អ្នក​ទាំង​ពីរ​នាក់​ក៏​មាន​ឈុត​ឆាក​សំខាន់​ដែរ​គឺ​ឈុត​ឆាកសម្ដែង​ជាមួយ​គ្នា​​នៅ​លើ​គ្រែ​។ យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ហុងកុង​បាន​ឱ្យ​ដឹង​ថា​ ផលិតករ​រឿង​នេះបាន​បង្ហើប​ឱ្យ​អ្នក​សារព័ត៌មាន​​បាន​ដឹងដែរថា​ខណៈ​កំពុង​តែ​ថត​ឈុត​ឆាក​ស្នេហា​តារា​ទាំង​ពីរ​ដួង​នេះ​បាន​ធ្វើ​ឱ្យ​បាក់គ្រែ​គេង​។ នៅ​ក្នុង​នោះ​ផលិតករ​រូប​នោះ​ក៏​បាន​បង្ហើប​ដែរ​ថា​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​បាក់​គ្រែ​ទេ​ តារា​ទាំង​ពីរ​ដួង​ថែម​ទាំង​ធ្វើ​ឱ្យ​បែក​បង្អួច​ផង​ដែរ​។

Natalia បាន​លើក​ឡើង​ថា​ Prop Master បាន​ស្នើ​សុំ​ឱ្យ​ពួក​យើង​កុំ​ប្រើ​កម្លាំង​ខ្លាំង​ពេក​ តែ​ឈុត​ឆាក​លើ​គ្រែ​ពិត​ជា​ពិបាក​ថត​ណាស់​ ព្រោះ​ពួក​យើង​ត្រូវ​ផ្លាស់​ទី​ពី​ទ្វារ​ទៅ​បន្ទប់​ទទួលភ្ញៀវ​រួច​ហើយ​ទៅកាន់​បន្ទប់​គេង​។ នេះ​គឺជា​ការ​ប្រកួត​ប្រជែង​មួយ​ជាមួយ​នឹង​ខ្លួន​ឯង​ ធ្វើ​យ៉ាង​ណា​ឱ្យ​មើល​ទៅ​ពិត​ៗ​ តែ​ហាម​ធ្វើ​ឱ្យ​បែក​បាក់​របស់​​ដូច្នេះ​ពួក​យើង​ត្រូវ​តែ​មាន​ផែនការ​»។

នៅ​ក្នុង​នោះ​ក៏​មាន​ជា​សំនួរ​លើក​ឡើង​ដែរ​ថាមាន​ពាក្យ​ចចាមអារ៉ាម​ថា​​ Natalia Tong នឹង​ចាកចេញ​ពី​ TVB ដោយ​សារ​តែ​មើល​​មិន​ឃើញ​អនាគត​ខ្លួន​នៅ​ទីនោះ​ ប៉ុន្តែ​តារា​ស្រី​រូប​នេះ​បាន​បដិសេធ​ ហើយ​ច្រាន​ចោល​ពាក្យ​ចចាមអារ៉ាម​​នោះ​ថា​ជា​រឿង​មិន​ពិត​ ដោយ​នាង​បាន​និយាយ​ថា​ ៖ «នៅ​ក្នុង​កាលៈទេសៈ​បែបនេះ​ តើ​អ្នក​ទៅ​រក​ការងារ​កន្លែង​ណា​? ប៉ុន្តែ​បើ​មាន​ការងារ​ធ្វើ​ ខ្ញុំ​មាន​ពេល​វេលា​ជា​និច្ច​»៕

Telegram-Troryorng
Share.