បាត់ដំបង៖ បុរសជាកសិករម្នាក់ពេលដែលកំពុងជិះម៉ូតូលើដងផ្លូវជាតិលេខ ៥ ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ភ្លាមៗ។ ករណីគ្រោះធម្មជាតិនេះ បានកើតឡើង ខណៈកំពុងជិះម៉ូតូលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ម្តុំក្រុមទី ១១ ក្នុងភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២១។

នគរបាលបានបញ្ជាក់ឲ្យដឹងថា  ករណីរន្ទះបាញ់បណ្តាល បុរស ១នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងមានឈ្មោះ ចេម សត់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ​ ខេត្តបាត់ដំបង។ ឆ្លងតាមការពិនិត្យសាកសពនៅទីតាំងកើតហេតុខាងលើ នគរបាលជំនាញសន្និដ្ឋានថា ជនរងគ្រោះពិតជាត្រូវរន្ទះបាញ់ស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្នបានប្រគល់សាកសពជនរងគ្រោះទៅឲ្យសាច់ញាតិគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.