NaKom តារា​កំប្លែង​ដ៏​ល្បី​ស្ថិត​ក្នុង​ក្រុម​កំប្លែង​ជា​មួយ​ល្បង​ Jazz ​4G​ ​ដែល​ប្រជា​ជន​កម្ពុជា​និយម​ទស្សនា​ភាពយន្ត​ថៃ​ស្គាល់​គាត់​ច្រើន​គួរ​សម​​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ ​​ដូច​ជា​អ្នក​សិល្បៈ​ថៃ​មួយ​ចំនួន​ធំ​ គ្រាន់​តែ​អាការៈ​របស់​គាត់​​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ធ្ងន់ធ្ងរ​ព្រោះ​សួត​ទាំង​សង​ខាង​រលាក​ខ្លាំង​​ចំណែក​តម្រង​នោម​គាំង​ត្រូវ​ប្ដូរ​មន្ទីរពេទ្យ​ព្យាបាល​ជា​បន្ទាន់​ព្រោះ​ខ្វះខាត​ឧបករណ៍​សង្គ្រោះ។

យោង​តាម​ការ​ឱ្យ​ដឹង​ពី​កូន​ស្រី​និង​កូន​ប្រសារ​របស់​តារា​កំប្លែង​ជើងចាស់​ដ៏​ល្បី​រូប​នេះ​ពេល​នេះ Nakom ត្រូវ​បាន​ប្រើ​ប្រាស់​​ឧបករណ៍​ជំនួយ​ដង្ហើម​និង​សុង​តម្រង​​នោម​យ៉ាង​ហោច​ណាស់​ពីរ​ទៅ​បី​ដង​​។ កូន​ស្រី​របស់​លោក​បាន​និយាយ​ថា​អាការៈ​របស់​លោក​នៅ​ពេល​នេះ​កាន់​តែ​ទ្រុឌទ្រោម​ខ្លាំង​ហើយ​ព្រោះ​មេរោគ​កូវីដ​បាន​ចូល​ទៅ​ដល់​​ត្រង់​បរិវេណ​សួត​របស់​គាត់​​ត្រង់​កន្លែង​​ភ្ជាប់​ទៅ​នឹង​តម្រងនោម​ដែល​បណ្ដាល​ឱ្យ​តម្រង​នោម​របស់​លោក​កាន់​តែ​ខ្សោយ​នឹង​គាំង​លែង​មាន​ចលនា។

សូម​រំលឹក​ឡើង​វិញ​ថា​តារា​កំប្លែង​ក្នុង​ក្រុម​របស់​ Jazz ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ ក្រៅ​ពី​ Nakom នៅ​មានball chernyim ​ម្នាក់​ទៀត​ ប៉ុន្តែ​នៅ​ពេល​នេះ​ Jazz និង Ball បាន​ជាសះស្បើយ​ត្រលប់​ទៅ​កាន់ផ្ទះ​វិញ​រៀង​ខ្លួន​ហើយ​ ខណៈ​អាការៈ​របស់​ Nakom ​កាន់​តែ​យ៉ាប់យ៉ឺន​ត្រូវ​ការ​អុកស៊ីសែន​ជំនួយ​ដង្ហើម​ជាប់​ជានិច្ច​៕

ប្រភព៖ Thairath

Share.