ពោធិ៍សាត់៖ ដោយសារតែមានថ្នាំញៀននៅក្នុងខ្លួនជសង្ស័យម្នាក់បានព្យាយាមរត់គេចខណៈពេលដែលសមត្ថកិច្ចចុះល្បាតប្រទះឃើញឈរតែម្នាក់ឯងក្នុងស្ថានភាពគួរឲ្យសង្ស័យដោយសមត្ថកិច្ចដេញចាប់ប្រផាប់ប្រភីងបានឆែកឆេរក្នុងខ្លួនឃើញមានថ្នាំញៀនមួយកញ្ចប់ នៅពីម៉ោង12 និង 30 នាទីរសៀលថ្ងៃទី30 ខែសីហាឆ្នាំ2021។

លោក អ៊ុនស៊ី អធិការនគរបាលស្រុកកណ្ដៀងប្រាប់ឲ្យដឹងថាជនសង្ស័យឈ្មោះសាំង ចន្នី ភេទប្រុស អាយុ  34 ឆ្នាំរស់នៅ ភូមិ ស្តុកជុំ ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោកបញ្ជាក់បន្ថែមថា ក្នុងពេលដែលសមត្ថកិច្ចរបស់លោកចុះល្បាតក្នុងមូលដ្ឋាន ប្រទះឃើញជនសង្ស័យ ឈរតែម្នាក់ឯងនៅចំណុច វាលស្រែក្រសាំងភ្នំ ក្នុងស្ថានភាពគួរឲ្យសង្ស័យក៏ចូលទៅបម្រុងសួរនាំ ស្រាប់តែជនសង្ស័យព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចដេញចាប់បានរួចឆែកឆេរដកហូតបានវត្ថុតាងថ្នាំញៀនមួយកញ្ចប់នឹងទូរសព្ទចំនួនពីរគ្រឿងបន្ទាប់មកអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕

Share.