ភាពយន្ត​ខ្នាត​ធំបែប​វាយប្រហារ​ «The Expendables 4» ថ្មី​របស់​តារា​សម្ដែង​ល្បីៗ​លំដាប់​ពិភពលោក​ដួចជា​ Sylvester Stallone , Jason Statham , Megan Fox និងពិសេស​គឺ​តារា​សញ្ជាតិ​អាស៊ី​ Tony Jaa។

ភាពយន្ត​ថ្មី​ «The Expendables 4» គឺ​ជា​ភាពយន្ត​ Blockbuster បែប​វាយប្រហារ​បាញ់​បោះ​ថ្មី​ដឹកនាំ​ការ​សម្ដែង​ដោយ​លោក Scott Waugh ម្ចាស់​ស្នាដៃ​ «Act of Valor» ជា​ភាពយន្ត​ប្រមូល​បាន​​ថវិការ​៉ាង​មហាសាល​ ដោយ​វគ្គ​មុន​ភាពយន្ត​នេះ​អាច​រក​បាន​ចំណូល​បាន​ជាង​៨០០​លាន​ដុល្លារ​ ទូទាំង​ពិភពលោក។

ក្នុង​រឿង​នេះ​តារា​សម្ដែង​កំពូលថ្វី​ដៃ​ហៅ​រ៉ាំបូ​ (Sylvester Stallone) រួម​សម្ដែង​ជាមួយ​នឹង​ Jaspn Statham ដើរ​តួ​ជា​ទាហាន​ស៊ីឈ្មោះ​ឱ្យ​ទទួល​ភារកិច្ច​ទៅ​ប្រតិបត្តិការដ៏​សែន​គ្រោះ​ថ្នាក់​បំផុត​។

នៅ​ក្នុង​វគ្គ​ថ្មី​នេះ​ក៏​មាន​វត្តមាន​តួ​អង្គ​សំខាន់​ៗ​ពី​វគ្គ​មុន​ដូច​ជា​ Dolph Lundgren និង​ Randy Couture នឹង​ត្រលប់​មក​សារ​ជា​ថ្មី​ជាមួយ​នឹង​ឈុត​ឆាក​វាយ​ប្រហារ​ រួម​ដោយ​តារា​សម្ដែង​ល្បី​ជា​ច្រើន​រូប​មាន​ដូច​ជា​ 50Cent, Megan Fox, Tony Jaa តារា​សម្ដែង​តែ​ម្នាក់​គត់​ដែល​ចូលរួម​បង្ហាញ​ថ្វី​ដៃ​នៅ​ក្នុង​រឿង​បែប​ហូលីវូដ​នេះ​។

The Expendables គឺ​ជា​ភាពយន្ត​បែបវាយ​ប្រហារ​ផលិតឡើង​ដំបូង​កាល​ពី​ឆ្នាំ​ ២០១០ Sylvester Stallone គឺជា​អ្នក​និពន្ធ អ្នក​ដឹកនាំ និង​ដឹកនាំ​ដោយ​ខ្លួន​ឯង​រហូត​មក​ដល់​វគ្គ​ទី​៤​នេះ​ ទើប​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ Pre-Production ប៉ុណ្ណោះ៕

Telegram-Troryorng
Share.