ភ្នំពេញ៖ រថយន្តស៊េរីទំនើបបើកបរឆ្លងផ្លូវត្រូវម៉ូតូជិះឌុបគ្នាបើកបុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យមានភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់នេះ ស្ថិតនៅច្រកចូលមន្ទីរពេទ្យជោរីយ៍ សង្កាត់ និរោធ ខណ្ឌច្បាអំពៅ រាជធានី ភ្នំពេញ នៅវេលាម៉ោង ១១នឹង៣០នាទី ព្រឹកថ្ងៃទី ៣១ខែសីហាឆ្នាំ ២០២១។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក MG ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AZ-9011 បើកបរដោយនារីម្នាក់ ធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើត ទៅលិចខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវស្របពេលមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាលេខ ភ្នំពេញ1AO-2803 ជិះដោយបុរសពីរនាក់ឌុបគ្នា ធ្វើដំណើរបញ្រ្ចាស់ទិសគ្នា បានជ្រុលទៅបុករថយន្តពេញទំហឹង បណ្ដាលអោយរងរបួសធ្ងន់ស្រាល២នាក់ ចំណែកម៉ូតូ នឹងរថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្ត នឹងម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋានខណ្ឌច្បារអំពៅរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Share.