ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីជួយសង្រ្គោះភ្លាមៗ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តស៊េរីទំនើបពាក់ផ្លាកលេខខេមរភូមិន្ទបើកជ្រុលបុកពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ។

តាមប្រភពព័ត៍មានពីសន្តិសុខម្នាក់ សុំមិនបញ្ចេញឈ្មោះ នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ មុនកើតហេតុ គាត់បានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ម ៩៩៩០-ពភ១ ជិះចេញពីផ្លូវ៣៧១ធ្វើដំណើរតាមផ្លូវក្នុងបុរីជីបម៉ុងលែន បើកបរក្នុងទិសដៅផ្ទុយគ្នា ក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកជា៤ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក HILUX ​ព័ណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ 02 2-2937​ បើកបរតាមបណ្តោយ ផ្លូវបេតុងក្នុងបុរីជីបម៉ុងលែន ក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកម៉ូតូចំពីមុខពេញទំហឹងរួចកិនចំពីលើបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ចំនែកឯម្ចាស់រថយន្តបង្កនៅកន្លែងកើតហេតុរងចាំដោះស្រាយជាមួយភាគីខាងរងគ្រោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌមានជ័យចុះមកដល់រួចឱ្យភាគីទាំងពីធ្វើការចរចាគ្នាដោយភាគីខាងរថយន្តបង្កព្រមសងជាសំណងទៅលើម៉ូតូរងគ្រោះបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដងទៅ៕

Share.