រថយន្តដឹកមាន់បើកបរលឿនជាន់ហ្វ្រាំងមិនស៊ីបួងចង្កូតទំលាក់ទឹកប្រឡាយសំណាងល្អមិន  បង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង ៣០នាទីរសៀលថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រកែងនឹងផ្លូវ ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេល កើតហេតុគេបានឃើញ រថយន្ត មួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខភ្នំពេញ3C-4662 បើកបរដោយ បុរស ម្នាក់រួមជាមួយព្រូម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងទិសដៅ ពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចស្តុបផ្លូវ៥០ម៉ែត្រកែងផ្លូវ៦០ម៉ែត្រជាន់ហ្វ្រាំងមិនស៊ីតៃកុងក៏បានបួងចង្កូតទំលាក់ចូលត្រាំទឹកប្រឡាយដើម្បីគេចចេញពីរថយន្តនៅខាងមុខ សំណាងល្អមិនបង្ក អោយមានអ្នករងរបួស គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ត្រួតពិនិត្យកន្លែងកើតហេតុដោយរថយន្តខាងលើបង្កគ្រោះថ្នាក់ដោយខ្លួនឯងមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋនិងមិនបង្កអោយមានអ្នករងរបួស សមត្ថកិច្ចបានអនុញ្ញាតឲ្យម្ចាស់រថយន្តស្ទូចយករថយន្តទៅជួសជុលដោយ ខ្លួនឯង៕

អត្ថបទ៖សេង សាវី

Share.