ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូ មេឃកំពុងធ្លាក់ភ្លៀង វ៉ាក់អើជាមួយរថយន្តកំពុងឆ្លងផ្លូវ ចាប់ហ្វ្រាំងបោកដួលខ្ទាតធ្លាក់ចូលក្នុងប្រឡាយ កាលពីវេលាម៉ោង៧យប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឯម វាសនា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ ទិញ លក់ម៉ូតូ មានទីលំនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រងរបួសធ្ងន់ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JO-9188 ធ្វើដំណើរពីជើងទៅត្បូង ស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀង លុះដល់ចំណុចកើតហេតុ វ៉ាក់អើជាមួយរថយន្តកំពុងបើកឆ្លងផ្លូវ ចាប់ហ្វ្រាំងបោកដួលខ្លួនឯង ខ្ទាតធ្លាក់ម៉ូតូចូលក្នុងប្រឡាយ រងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះត្តូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍ប្រទះឡាង ៕

អត្ថបទ៖តាតុងសែនជ័យ

Share.