ភាពយន្ត​ TVB បច្ចុប្បន្ន​កំពុង​​ហក់​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ចំណោម​អ្នក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈ​ដោយ​សារ​តែ​លំហូរ​ចូល​នៃ​ភាព​យន្ត​ថៃ ភាពយន្ត​ឥណ្ឌា ភាពយន្ត​ហ្វីលីពីន និង​ភាពយន្ត​​កូរ៉េ។​ ថ្វី​ត្បិត​តែ​ភាពយន្ត​TVB ត្រូវ​បាន​អ្នក​គាំទ្រ​ទទួល​ស្គាល់​ថា​ មាន​ការ​គាំទ្រ​ច្រើន​ ប៉ុន្តែ​​មិនមែន​គ្រប់​រឿង​របស់​ TVB ​ទាំង​អស់​សុទ្ធតែ​ល្អ​ឥតខ្ចោះ​នោះ​ទេ​។

រឿង​​ល្អ​ផ្ដាច់​ទាំង​៥​ របស់​ទូរទស្សន៍ TVB  ប្រចាំ​ឆ្នាំ​២០២០​ រួម​មាន​៖​

#1 យុទ្ធសាស្ត្រ​បំបែក​ក្ដី​វគ្គ​២​ (Legal Maverick 2)

មាន​រហស្សនាម​ «អ្នក​ក្លាហាន​ពិការ​» ប៉ុន្តែ​មាន​វិញ្ញាណ​ចំនួន​៤​ទៀត​រឹងមាំ​ តួ​អង្គ​របស់​ Vincent Wong ជាមេធាវី​បាន​សហការជាមួយ​នឹង​ Sisley Choi និង​គិញ​សម្ងាត់​ Owen Cheung ជួយ​ដល់​អ្នក​ទន់​ខ្សោយ​ប្រយុទ្ធ​ដើម្បី​រក​យុត្តិធម៌ ដោយ​ប្រើ​តិចនិច​ថ្វី​មាត់​។ មេធាវី​ Kelly Cheung ព្យាយាម​ចូលទៅ​ជិត​ស្និទ្ធ​នឹង​ Vincent ប៉ុន្តែ​ទី​បញ្ចប់​អ្នក​ទាំង​ពីរ​បែរ​ជា​ប្រឈម​មុខ​គ្នា​នៅ​​ចំពោះ​មុខ​តុលាការ។ Kelly Cheung ទទួល​បាន​ការ​គាំទ្រ​ពី​ Paul Chun ដែល​ជា​គ្រូ។ ការ​ពិត​ទៅ​ Paul ក៏​ធ្លាប់​ជា​គ្រូ​របស់​ Vincent ដែរ​ប៉ុន្តែ​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​ប្រេះឆា​ដោយ​សារ​ករណី​ឃាតកម្ម​ហើ​យ​បាត់​សាកសព។​ វត្តមាន​របស់​ Kelly បាន​ធ្វើ​ឱ្យ​សម្ព័ន្ធ​ភាព​ដែក​ថែប​របស់​ Vincent, Sisley និង Owen រង្គោះរង្គើ។

#2 ភ្នាក់ងារពិសេស C9 (Go Go Go Operation C9)

ភ្នាក់​ងារ​សម្ងាត់​ដែល​ Yeu Siu Kiu (Samantha Ko) ឬ​ភ្នាក់ងារ​ C9 ធ្វើ​ការ​ត្រូវ​បាន​បោស​សំអាត​ ដោយ​មាន​តែ​ម្នាក់​ឯង​និង​ឯកោ​ Siu Kiu បាន​ជួប​ជាមួយ​នឹង​អ្នក​លក់​បន្លែ​ Ko Tai King (Kenneth Ma)។ ក្រោយ​រៀបការ​ជាមួយ​គ្នា​ Siu Kiu ត្រូវ​ទទួល​ខុស​ត្រូវ​តម្រូវ​ការ​របស់​សមាជិក​គ្រួសារ​មហាកូរ​របស់​ Ko Tai King ក្នុង​នោះ​មាន​ឪពុក​ក្មេក​,បងថ្លៃ,ប្អូន​ថ្លៃ​មនិង​កូន​ប្រុស​ដើម​ Ko Hei Long។ ៥​ឆ្នាំ​ក្រោយ​ Siu Kiu បាន​ក្លាយ​ជា​ស្ត្រី​មេផ្ទះ​ពេញ​ម៉ោង​ ប៉ុន្តែ​ថ្ងៃ​មួយ​នាង​បាន​ជួប​ជាមួយ​នឹង​ដៃ​គូ​ជា​ភ្នាក់ងារ​សម្ងាត់​ B3 (Lai Lok Yi) ដែលបាន​បាត់​ខ្លួន​និង​សន្មត​ថា​ស្លាប់​ ហើយ​មក​សុំ​ឱ្យ​នាង​ជួយ​ស្វែង​មនុស្ស​ដែល​ធ្វើ​ឱ្យ​ភ្នាក់ងារ​របស់​ពួក​គេ​ក្រឡាប់​ចាក់​។ Siu Kiu យល់​ព្រម​ហើយ​បន្ត​លាក់​បាំង​អតីត​កាល​របស់​ខ្លួន​ពី​ប្ដី​ Tai King ហើយ​បន្ត​ធ្វើ​ការងារ​ជា​ស្ត្រី​មេផ្ទះ​ផង​ និង​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​ភ្នាក់ងារ​សម្ងាត់​ផង​។ ប៉ុន្តែ​នាង​មិន​អាច​ធ្វើ​ការងារ​ទាំង​ពីរ​នេះ​បាន​ល្អ​នោះ​ទេ​ ខណៈ​នោះ​ដែរអត្តសញ្ញាណ​របស់​នាង​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​ Black Hole ដឹង​ហើយ​បានតាម​រក​នាង​។ ដើម្បី​រក្សា​សុវត្ថិភាព​គ្រួសារ​របស់​ខ្លួន​នាង​បាន​ក្រោក​ឈរ​ប្រឆាំង​នឹង​ក្រុម​នោះ​។ ខណៈ​នោះ​រឿង​ពិត​ជា​ច្រើន​ត្រូវ​បាន​លាត​ត្រដាង​ ជា​លទ្ធផល​ SiuKiu និង​​ក្រុម​របស់​នាង​ត្រូវ​បង្ខំ​ចិត្ត​ប្រយុទ្ធ​តស៊ូ​ជាមួយ​នឹង​ក្រុម​ Black Hole។

#3 បងធំ​ក្លែងក្លាយ (Al Cappuccino)

Cheung Sai lun (Vincent Wong) ត្រលប់​មក​កាន់ហុងកុង​វិញ​សង្ឃឹម​មាន​ឱកាស​បាន​ចូល​​ប្រឡូក​សិល្បៈ​ ហើយក្រោយ​មក​គេ​បាន​ជួប​នឹង​ប៉ូលិស​ស្រី​ម្នាក់​​ឈ្មោះ​ Koo Yan Yee (Crystal Fung) ដែល​ស្នើ​ឱ្យ​គេ​ធ្វើ​ជា​គិញសម្ងាត់​នៅ​ក្នុង​ក្រុម​បងធំ​ដើម្បី​ជួយ​ស៊ើប​ការ​ឱ្យ​ប៉ូលិស​។ ភារកិច្ច​មួយ​របស់​គីញ​សម្ងាត់​ Sai Lun ត្រូវ​បន្លំ​ខ្លួន​ជា​កូន​កំព្រារបស់​មេ​បង​ធំ​ ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​គិញ​ដ៏​មាន​បទ​ពិសោធ​ Ko Bun (Owen Cheung) ធ្វើ​ឱ្យ​ Sai Lun បាន​ក្លាយ​ជា​​មេ​បងធំ​។​ Sai Lun បាន​ព្យាយាម​ចូល​គៀក​និង​ជួយ​ដល់​មេ​បក្ស​បងធំ​ So Tsz Shan (Kathy Yeun) និង​ តារា​ល្បី​ Chong Ming Lai (Samantha Ko)។ នៅ​ក្នុង​បេសកកម្ម​របស់​ខ្លួន​ Sai Lun ទំនាក់ទំនង​រវាងគេ​និង​ Ko Bun ហើយ​គេ​ថែម​ទាំង​ឆ្លង​ផុត​គ្រោះ​ថ្នាក់​ជា​ច្រើន​ក៏​ដូច​​ជា​ភាព​ភ័យ​ខ្លាច​ព្រោះ​​ Luk Chau ( Brian Chu) ជួយ​ការពារ​គេ​។ ជីវិត​របស់​បងធំ​ក្លែងក្លាយ​រូប​នេះ​នឹង​ជួប​នូវ​រឿងរ៉ាវ​ដ៏​ភ្ញាក់​ច្រើន​ទៀត​ក្នុង​ពេល​ដែល​គេ​កំពុង​បំពេញ​ការងារ​ក្នុង​ចំណោម​ក្រុម​អ្នក​លេង​។​

#4 Hong Kong Love Stories (បកប្រែ​ក្រៅ​ផ្លូវ​ការ​៖ រឿង​ស្នេហា​នៅ​ហុងកុង)

បុរស​សុភាព​ Chan Tsz ong (Joey Law) និង​មិត្តស្រី​របស់​ខ្លួន​ Yau Hoi Kei (Katy Kung) គឺ​​ប្រៀប​ដូច​ជា​គូ​ស្នេហ៍​អ្នក​រស់​នៅ​ហុងកុង​ផ្សេងៗ​ទៀត​ប៉ុន្តែ​ប្អូន​ស្រី​របស់​​ Tsz Long ទាំង​ពីរ​ Chan Tsz Yan (Venus Wong) និង​ Chan Tsz Ting (Kayan Yau) ​គឺ​ខុស​គ្នា​។ ប្អូន​ៗ​ទាំង​ពីរ​បាន​ជួបជាមួយ​នឹង​បុរស​ក្នុង​ក្ដី​ស្រមៃ​ ខណៈ​ដែល​ Tsz Long និង Hoi Kei ព្យាយាម​ធ្វើ​​ការ​គ្រប់​បែប​យ៉ាង​ដើម្បី​មាន​ទ្រនំ​ស្នេហ៍​។ ទីបំផុត​អ្នក​ទាំង​ក្រោយ​រៀបការ​រួច​អាច​មាន​ផ្ទះ​ជា​របស់​ខ្លួន​ ប៉ុន្តែ​ជីវិត​គូ​មិន​មែន​សុទ្ធ​តែ​រីករាយ​នោះ​ទេ​ ព្រោះ​ក្រៅ​ពី​ត្រូវ​រស់​នៅ​ពិបាក​ដោយ​សារ​តែ​ផ្ទះ​តូច​ចង្អៀត​ហើយ​នោះ​ អ្នក​ទាំងពីរ​នៅ​ត្រូវ​ទ្រាំទ្រ​នឹង​កំហឹង​និង​អារម្មណ៍​ឪពុក​ម្ដាយ​ក្មេក​ទាំង​សង​ខាង​ដែល​ចាស់​ៗ​រៀង​ខ្លួន​ តែ​ទោះ​ជា​យ៉ាង​ណា​អ្នក​ទាំងពីរ​នៅ​តែ​អាច​ទ្រាំទ្រ​បាន​។

#5 The Runner

ខណៈ​ដែល​ការងារ​របស់​ខ្លួន​ត្រូវ​ជីកកកាយ​រឿង​អាស្រូវ​នៅ​ Windchasers Club អ្នក​សារព័ត៌មាន​ឌីជីថល​ Ho Ka Yan (Elaine Yiu) បាន​ជួបជាមួយ​នឹង​គ្រូ​បង្វឹក​ Yeun Nik (Joel Chan)។ ទោះ​ជា​រឿង​ហេតុ​នៅ​អតីតកាល​ធ្វើ​ឱ្យ​ Yeun Nik ខ្លាច​នឹង​មាន​​ទំនាក់ទំនង​ថ្មី​ តែ​មួយ​ថ្ងៃ​បន្តិច​គេ​ចាប់​ផ្ដើុម​មាន​អារម្មណ៍​ថា​កាន់​តែ​ជិត​ស្និទ្ធិ​នឹង​ Kayan តាមរយៈ​រូប​ភាព​ផ្សេងៗ​។ ខណៈ​នោះ​ដែរ​​កូន​ស្រី​មហាសេដ្ឋី​ Kwok Wong Po (Ram Chiang) ឈ្មោះ​ Kwok Bui Yee (Tiffany Lau) បាន​ចូលរួម​ក្នុង​ក្លិប​ Windchasers ដោយ​មាន​គោល​បំណង​សំខាន់​មួយ​។ នៅ​ពេល​ដែល​មហាសេដ្ឋី​ Wong Po ក្លាយ​ជា​ម្ចាស់​ Sponsor ថ្មី​ធ្វើ​ឱ្យ​ Wong Po និង​ Yeun Nik មាន​ជម្លោះ​នឹង​គ្នា។ មាន​រឿង​ហេតុ​ជា​ច្រើន​ទៀត​កើត​ឡើង​ដូច​ជា​ Yeun Nik ត្រូវ​ជួយ​មើល​ថែ​កូន​ប្រុស​មិត្ត​សម្លាញ់​ ខណៈ​ដែល​ទំនាក់ទំនង​រវាង​គ្រូ​ន​ិង​សិស្ស​រវាង​គេ​និង​ Yun Sun ទើប​ចាប់​ផ្ដើម​ ក្នុង​ពេល​នោះ​ដែរ​ សម្ព័ន្ធ​ភាព​ពី​អតីតកាល​រវាង​ Shun Fan និង​ Ka Yan កាន់​តែ​លេច​ចេញ​ជា​រូបរាង​។ នៅ​ពេល​ Shun Fan មិត្ត​របស់​ខ្លួន​ធ្លាក់​ខ្លួន​ឈឺ​និង​បាក់ទឹក​ចិត្ត​ Yeun Nik គឺជាអ្នក​លើក​ទឹក​ចិត្ត​ដ៏​សំខាន់​ម្នាក់​ ក្រោយ​មាន​រឿង​ហេតុ​កើត​ឡើង​ជា​ច្រើន​ធ្វើ​ឱ្យ​ Yeun Nik ចាប់​ផ្ដើម​គិត​ថា​ជីវិត​របស់គេ​ចាប់​ផ្ដើ​ម​វិលកង់​សារ​ជា​ថ្មី​ឡើង​វិញ​។

ប្រភព៖ 5 Best TVB Hong Kong Dramas in 2020 – Ahgasewatchtv

Telegram-Troryorng
Share.