ខណៈដែលកម្មវិធូប្រកួតបវរកញ្ញាចក្រវាឡពិភពលោក Miss Univese 2020 កាន់តែខិតជិតមកដល់បវរកញ្ញាចក្រវាឡប្រទេសនិមួយចាប់ផ្ដើមបង្អួតឈុតតំណាងជាតិជាបណ្ដើរៗដោយក្នុងនោះបវរកញ្ញាអ៊ីស្រាអែល Tehila Levi ក៏បានបង្អួតឈុតតំណាងជាតិធ្វើចេញពីម៉ាសបិទមុខឱ្យស៊ីនឹងស្ថានការណ៍ កូវីដ-១៩ ត្រៀមបង្អួតសម្រស់លើវេទិកាប្រកួត
សម្រាប់ប្រទេសដែលចូលរួមប្រកួតជារៀងរាល់ឆ្នាំ មិនដែលធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយព្រោះឈុតតំណាងជាតិប្រទេសនិមួយៗដែលបង្ហាញចេញមកគឺមានលក្ខណៈស្អាតប្រណីតឥតទាស់និងមានបង្កប់ដោយអត្ថន័យដ៏ជ្រាលជ្រៅផងដែរ។



តួយ៉ាងដូចជាឈុតតំណាងជាតិរបស់បវរកញ្ញាអ៊ីស្រាអែលដែលច្នៃចេញពីម៉ាសបិទមុខចំនួន៣០០សន្លឹក យោងតាមការឱ្យដឹងពីសមីខ្លួនឈុតនេះចង់បង្ហាញឱ្យអ្នកគ្រប់គ្នាបានឃើញថាពិភពលោកយើងនាពេលកន្លងមកត្រូវជួបប្រទះនិងប្រឈមនឹងជំងឺ
កូវីដ-១៩ (Covid-19) ដោយមានវត្ថុម្យ៉ាងដែលប្រើប្រាស់ដើម្បីការពារខ្លូនពីវីរុសមួយនេះគឺ «ម៉ាសបិទមុខ»។ ឈុតតំណាងជាតិដែលច្នៃចេញពីម៉ាសបិទមុខនេះមានពណ៌សលាយខ្មៅជាស្នាដៃ Design ដោយអ្នកច្នៃម៉ូដល្បីឈ្មោះ Shai Shalom។
សូមបញ្ជាក់ថាកម្មវិធីប្រកួត Miss Universe 2020 គឺជាការប្រកួតបវរកញ្ញាចក្រវាទ្យលើកទី៦៩ នឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យទី១៦ខែឧសភាឆ្នាំ២០២១ម៉ោងនៅរដ្ឋហ្ល័ររីដាសហរដ្ឋអាមរិក ត្រូវនឹងថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១ម៉ោងនៅកម្ពុជា៕