សហព័ន្ធវ៉ូវីណាមកម្ពុជា បាន​ជូនដំណឹង​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​សហព័ន្ធ​កីឡា​វ៉ូវីណាម​ពិភពលោក បាន​អនុញ្ញាត​ឱ្យ​ខ្លួន​​រៀបចំ​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តការណ៍​ប្រកួត​ជើង​ឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៦ នៅ​កម្ពុជា នាដើមឆ្នាំ២០២៣ ពោល​គឺ​មុន​​កម្ពុជា ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ខាង​មុខ​នេះ។

នេះ​ជា​លើក​ទី៤ហើយ​ដែល​កម្ពុជា ទទួល​បាន​សិទ្ធិ​រៀបចំ​​ការ​ប្រកួត​​​ជើង​ឯក​អាស៊ីអាគ្នេយ៍ បន្ទាប់​ពី​ធ្លាប់​រៀបចំ​ការ​ប្រកួត​លើក​ដំបូង​​ប្រកួត​ជើង​ឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១ នៅ​ឆ្នាំ​២០១១ ក្នុង​រាជធានី​ភ្នំពេញ ហើយ​លើ​ទី២​ជា​ការ​ប្រកួត​ប្រកួត​ជើង​ឯក​អាស៊ីអាគ្នេយ៍​លើក​ទី​២ នៅ​ឆ្នាំ​២០១៣ ក្នុង​ខេត្ត​សៀមរាប និង​លើក​ទី៣ ជា​ការ​ប្រកួត​​​ជើង​ឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៤ ឆ្នាំ​​២០១៥ នៅ​ខេត្ត​សៀមរាប។

Telegram-Troryorng
Share.