ពោធិ៍សាត់ះ បុរសម្នាក់បានដើបាញ់ថ្នាំសម្លាប់ស្មៅនៅខាងក្រោយផ្ទះ សុខៗស្រាប់តែជាន់មីនបណ្ដាលឱ្យផ្ទុះរងរបួសដាច់ជើងម្ខាង។ហេតុការនេះកើតឡើងកាលពីវេលាម៉ោង 9:00 និង 7 នាទីព្រឹកថ្ងៃទី 9 ខែមិថុនាឆ្នាំ 2024 ត្រង់ចំណុចអូរកងឈ្លប ក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់។

សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះឈ្មោះស៊ុមសុខបន អាយុ 37 ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។សមត្ថកិច្ចបញ្ជាក់បន្ថែមថានៅមុនពេលកើតហេតុ បុរសរងគ្រោះខាងលើបានដើរធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់ស្មៅនៅទីតាំងខាងលើស្រាប់តែជាន់មីន ដែលនៅសេសសល់ពីសម័យសង្គ្រាមបណ្ដាលឲ្យផ្ទុះរងរបួសធ្ងន់ដាច់ជើងខាងស្តាំតែម្ដងុ។

បន្ទាប់ពីកើតហើយភ្លាមៗត្រូវបានសមត្ថកិច្ចបញ្ជូនយកមកសង្គ្រោះបឋមនៅមណ្ឌលសុខភាពឃុំថ្មដានិងបន្តបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់តែម្ដង៕

អត្ថបទ÷ពោធិ៍សាត់

Share.