ប្រទេសឥណ្ឌាបានឆ្លងផុតកំរិតដ៏គួរអោយខ្លោចផ្សាមួយ ដែលមានអ្នកឆ្លងសរុប ១៧លាននាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ហក់ឡើងដល់ ២សែននាក់ហើយ គិតត្រឹមថ្ងៃអង្គារ ម្សិលមិញនេះ។

តាមការកត្រាបានឲ្យដឹងថា ឥណ្ឌាមានអ្នកស្លាប់ច្រើនជាង ៣,០០០ នាក់ក្នុងរយៈពេលមួយថ្ងៃជាលើកដំបូងដែលក្រុមមន្រ្តីបាននិយាយថា មនុស្ស ៣,២៨៦ នាក់បានស្លាប់កាលពីថ្ងៃអង្គារ ការកើនឡើងនៃការឆ្លងថ្មីៗនេះបានធ្វើឱ្យប្រទេសនេះដុនដាបខ្លាំង ក្នុងរយៈពេល១សប្ដាហ៍មកនេះ។

បច្ចុប្បន្នប្រទេសឥណ្ឌាមានចំនួនអ្នកស្លាប់ខ្ពស់បំផុតទី ៤ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកប្រេស៊ីលនិងម៉ិកស៊ិក។ ប៉ុន្តែគ្មានប្រទេស ណាមួយក្នុងចំណោមប្រទេសទាំងនោះ ដែលមានវិបត្តិបន្ទាន់ដូចបច្ចុប្បន្ននៅក្នុងប្រទេសឥណ្ឌានោះទេ៕

Share.