បទ​ចម្រៀង​ថ្មី​ «ចង់​ឈប​់​ស្រលាញ់​អ្នក​ណាហើយ​» របស់​ តារា​ចម្រៀង​ ព្រាប សុវត្ថិ​ ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា នៅ​លើ​ឆាណែល​យូធូប​របស់​ផលិតកម្ម Galaxy ទទួល​បាន​ការ​គាំទ្រ​ច្រើន​គួរ​សម​ពី​សំណាក់​មិត្ត​អ្នក​ស្ដាប់​ យ៉ាង​ណា​មិញ​ បទ​ថ្មី​នេះ​ប្រសិន​បើ​ហ្វេន​បាន​ឃើញ​រូប​ពី​ខាង​ក្រៅ​ឆាក​ទៀត​ប្រាកដ​ជា​លួច​ច្រណែន​មិន​ខាន​។

វីដេអូ​ខ្លី​មួយ​ដែល​ផេក​តារា​ចម្រៀង​ ព្រាប សុវត្ថិ​ បា​ន​បង្ហោះ​គឺ​ជា​វីដេអូ​ឧត្តម​ភរិយា ជា​អ្នក​ម្ដាយ​កូន​ប្រុស​ទាំង៣​របស់​លោក​កំពុង​តែ​ជួយ​រៀបចំ​ ជួយ​ជូត​ និង មើល​មុខ​មាត់​ឱ្យ​តារា​រូប​នេះ​ ខណៈ​លោក​កំពុង​តែ​ថត​ MV បទ​ថ្មី​ «ចង់​ឈប់​ស្រលាញ់​អ្នកណា​ហើយ»។

បទ​ចម្រៀង​ថ្មី​ «ឈប់​ស្រលាញ់​អ្នកណា​ហើយ» របស់​លោក​ ព្រាប​ សុវត្ថិ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២ ខែ​កញ្ញា​ នេះ​ មាន​ចំនួន​ទស្សនា​ ១៤៩,៨១៣ ដង​លើ​ YouTube របស់​ផលិតកម្ម​។

ទស្សនារូបភាព​ផ្អែមល្ហែម​ក្រៅ​ឆាក ភរិយា លោក​ ព្រាប សុវត្ថិ​ ជួយ​រៀបចំ​មើល​ថែ​មុខ​មាត់​ឱ្យ​ស្វាមី​៖

Telegram-Troryorng
Share.