លោក Tun Ahmad Sarji Abdul Hamid នាយបេសកម្ម​របស់​ប្រទេស​ម៉ាឡេស៊ី ដឹកនាំ​អត្តពលិក​ចេញ​ទៅ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០១២ នៅ​ទីក្រុង​ឡុងដុង ប្រទេស​​អង់គ្លេស 2012 Olympic Gamesបាន​ទទួល​មរណភាព​ដោយ​សារ​ជំងឺ​កូវីដ-១៩ កាល​ពី​ពេល​ថ្មីៗ។

បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​របស់​ម៉ាឡេស៊ី បាន​បញ្ជាក់​ថា​បុរស​វ័យ​៨២​ឆ្នាំ​រូប​នេះ​បាន​វិជ្ជមាន​ជំងឺ​កូវីដ-១៩ តាំង​ពី​​ថ្ងៃ​ទី៣ ខែ​កក្កដា មក​ម៉្លេះ ប៉ុន្តែ​លោក​ត្រូវ​បាន​គេ​អះអាង​ថា​មរណភាព​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ថ្មីៗនេះ នៅ​មន្ទីរពេទ្យCanselor Tuanku Muhriz ក្នុង​ទីក្រុង​កូឡាឡាំពួរ។

លោក​ធ្លាប់​ជា​អគ្គលេខាធិការ​នៃ​ទីស្ដីការ​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​ទី៩ ចន្លោះ​ឆ្នាំ​១៩៩០ ដល់​១៩៩៦ ដែល​មាន​លោក Mahathir Mohamad ជា​នាយករដ្ឋមន្រ្តី។ ក្រោយ​ចូល​និវត្តន៍​ពី​ការងារ​​រាជការ​បុរស​ដែល​បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យាល័យ Harvard University រូប​នេះ​បាន​តែងតាំង​ជា​គណៈ​គ្រប់គ្រង​​ក្រុមហ៊ុន​​របស់​រដ្ឋ។

លោក​ធ្លាប់​ជា​​ក្បាល​ម៉ាស៊ីន​កីឡា​វាយកូនគោល និង​កីឡាករ​មួយ​ចំនួន​ទៀត​បូក​ទាំង​គ្រីឃីត។

សូម​បញ្ជាក់​ថា​លោក Tun Ahmad Sarji Abdul Hamid បាន​ដឹកនាំ​អត្តពលិក​ចំនួន​៣០រូប​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០១២ ដោយ​កាល​នោះ​ឈ្នះ​បាន​មេដាយ​​ប្រាក់១ និង​មេដាយ​សំរឹទ្ធ១៕

Telegram-Troryorng
Share.