អ្នកជំងឺដែលកំពុងព្យាបាលនៅមណ្ឌលព្យាបាល Covid កោះពេជ្រចំនួន៨៣៤នាក់ បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កបន្តនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត។ នេះគឺជាការលើកឡើងរបស់លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាប្រធានក្រុមដឹកនាំ គ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកស្រី។

លោកស្រីបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងCovid 19 និងក្រុមសេវាជួរមុខទាំងអស់ដែលបានយកចិត្តទុកដាក់ ថែទាំព្យាបាលអ្នកជំងឺ ទាំងអស់ដោយយកចិត្តទុកដាក់ ព្រមទាំងក្រុមកងកំលាំងដែលបានខិតខំប្រឹងប្រែងការពារ រៀបចំនិងសំរួលសណ្តាប់ធ្នាប់នៅមណ្ឌលព្យាបាលកោះពេជ្រនេះ៕

Share.