បទ​ចម្រៀង​​មរតក​ដើម​ Cover ថ្មី​ដោយ ​កែវ​ វាសនា​ «ជូន​អូនទៅ​ម៉ែ» គឺជា​បទ​ចម្រៀង​ថត​ថ្មី​ច្រៀង​និង​សម្ដែង​ដោយ​លោក​ កែវ វាសនា និង​ប្រពន្ធ​របស់​លោក។​

កាល​ពី​​ជាង​មួយ​សប្ដាហ៍​មុន​ ពោល​គឺ​កាល​ពី​ថ្ងៃ​ទី ២៣​ ខែសីហា ឆ្នាំ​២០២១ ផេក​ផ្លូវការ​លោក​ កែវ វាសនា​ បាន​ផុស​បទ​ចម្រៀង​អបអរ​សាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ជា​បទ​មរតក​ដើម​​នោះ ​មាន​ការ​គាំទ្រ​ខ្លាំង​ ដោយ​មាន​ចំនួន​ Share ៧.៧K និង​មាន​ចំនួន​ ៧៣K Likes ព្រម​ទាំង​មាន​ចំនួន​ចូល​ Comment ជិត​១K ដោយ​ភាគ​ច្រើន​គឺ​សរសើរ​ទឹក​ដម​សំឡេង​របស់​លោក​ កែវ វាសនា និង​សរសើរ​សម្រស់​របស់​ភរិយា​របស់​លោក​ ដែល​​បាន​ចូលរួម​សម្ដែង​ជា​តួឯក​ស្រី​ក្នុង​បទ​ចម្រៀង​។

អ្នក​គាំទ្រ​ថែម​ទាំង​ងសរសើរ​ទៀត​ថា​ តារា​ចម្រៀង​រូប​នេះ​ និង​ ភរិយា សម្ដែង​បាន​ស័ក្តសម​គ្នា​ ខណៈ​អ្នក​ខ្លះ​ទៀត​លើក​ឡើង​ថា ភ្លេងពិរោះ សំលេងពិរោះ សំដែងក៏សម​​ ចូលចិត្តណាស់ ចំណែក​​ឯ​អ្នក​ខ្លះ​ទៀត​ បាន​សរសើរ​បន្ថែម​ទៀត​ថា​ ពីរោះ​ហើយ​ផ្អែមល្ហែម​ខ្លាំង​ទៀត​។

តារា​ចម្រៀង​រូប​នេះ​ជា​រឿយៗ​តែងតែ​ផុសបង្អួត​ពី​សុភមង្គលខ្លួន​ ជាមួយ​នឹង​ភរិយា​ ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​ជាប់​ជានិច្ច​ ហើយ​ការ​ដែល​លោក​ជ្រើសរើស​យក​ភរិយា​មក​សម្ដែង​ក្នុង​បទ​ថ្មី​ នេះ​បាន​ធ្វើ​ឱ្យ​មហាជន​យល់​ឃើញ​ថា​លោក​កំពុង​តែ​ព្យាយាម​ទាញ​ប្រពន្ធ​លោក​ចូល​សិល្បៈ​ ដូច​ទៅ​នឹង​តារា​ចម្រៀង​លោក នី​ រតនា​ ដែល​បច្ចុប្បន្ន​ក៏​កំពុង​តែ​ទាញ​ឧត្តម​ភរិយា​របស់​លោក​ចូលរួម​ក្នុង​កម្មវិធី​សិល្បៈ ​ឡើង​បកស្រាយ​បទ​ចម្រៀង​ក្នុង​កម្មវិធី​ទូរទស្សន៍​ផង​ដែរ។

ស្ដាប់​បទ​ចម្រៀង​ «ជូន​អូន​ទៅ​ម៉ែ​» ច្រៀង​ឡើង​វិញ​ដោយ​លោក​ កែវ វាសនា យ៉ាង​ពីរោះ​ខាងក្រោម​នេះ​៖

Telegram-Troryorng
Share.