កាលពីយប់ថ្ងៃទី២៧ ខែមេសា ២០២១ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោគជាំជិះម៉ូតូបុកប៉ារាស់ហាមឃាត់បិទខ្ទប់ក្រុងព្រះសីហនុ ហើយបន្តជិះរត់គេច តែចុងក្រោយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនជាតិចិនម្នាក់បានបើកម៉ូតូ ស្ថានភាពស្រវឹង លុះមកដល់ចំណុចប៉ារ៉ាស់បិទខ្ទប់ក្រុងព្រះសីហនុ កែងផ្សារពាណិជ្ជកម្ម បុរសជនជាតិចិនខាងលើនោះមានល្មើស និងបំរាមរបស់អាជ្ញាធរ ហើយបានជិះបុកប៉ារ៉ាស់ រត់គេចខ្លួន មកដល់ផ្លូវបុរីកម្ម ចំណុចមុខកាស៊ីណូយ៉ាព័រ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ។

ជនជាតិចិន ដែលបានបើកបរក្នុងស្ថានភាពស្រវឹងរូបនេះ គឺបានបើកបរម៉ូតូ ម៉ាក អ៊ែរប្លេក ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត ១J-9756 ។ បច្ចុប្បន្ន បុរសជនជាតិចិនរូបនេះ ត្រូវបានសមត្ថកិច្ចវាយខ្នោះយកទៅអធិការក្រុងព្រះសីហនុ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

Share.