​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​-19 ធ្វើ​ឱ្យ​បរិយាកាស​នៃ​ភាព​រីករាយ​ការ​ជួបជុំ​បាន​បាត់​ពី​ក្នុង​អារម្មណ៍​មហាគ្រួសារ​ខ្មែរ​រយៈ​ពេល​២​ឆ្នាំ​ជាប់ៗ​គ្នា​ សំឡេង​ចម្រៀង​ដែល​ធ្លាប់​តែ​បំពេរ​អារម្មណ៍​ធ្វើ​ឱ្យ​នឹក​ស្រណោះ​ដល់​ស្រុក​កំណើត​ ​ធ្លាប់​តែ​លាន់​រងំ​ប្រគំ​កំដរ​ ធ្វើ​ឱ្យ​រលឹកដល់​បរិយាកាស អនុស្សាវរីយ៍​ កាល​ពី​យុវវ័យ​ មិន​លាន់​ឮ​ដូច​សព្វមួយ​ដង​ឡើយ។

យ៉ាងណា​មិញ​ត្រយង​សូម​រំលឹក​ដល់​បទ​ចម្រៀង​ចំនួន​៥​ បទ​ដែល​ជា​បទ​ចម្រៀង​អមតៈ​ឱ្យ​តែ​ជិត​ដល់​រដូវ​ភ្ជុំ​បងប្អូន​ខ្មែរ​​មួយ​ភាគ​ធំ​ច្រើន​តែ​លើក​យក​មក​ចាក់​ស្ដាប់​កម្សាន្ត​ដើម្បី​បង្កើត​បរិយាកាស​ឱ្យ​កាន់​តែ​រំភើប​រីករាយ​ ត្រូវ​នឹង​ឱកាស​នៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ ពេល​វេលា​មហាគ្រួសារ​ខ្មែរ​ បាន​ទៅ​ជួបជុំ​ផៅញាតិ​សណ្ដាន​។

បទ​ចម្រៀង​ដែល​ត្រយង​នឹង​លើក​យក​មក​បង្ហាញ​នេះ​ស្ថិត​ក្នុង​អាល់ប៊ុម​ចម្រៀង​ទី​១១៣ របស់​ផលិតកម្ម​រស្មីហង្សមាស​ ចេញ​កាល​ពី​កំឡុង​ឆ្នាំ​២០០២ ដែល​បទ​ចម្រៀង​ទាំង​អស់​រៀបរៀង​ដោយ​ព្រឹទ្ធនិពន្ធ​៖ ហ៊ុន ហេង សម្រួល​តន្ត្រី​ដោយ​៖ លោក​គ្រូ ញូង សារិន បក​ស្រាយ​ដោយ​សិល្បករ​ជើងចាស់ ណូយ វ៉ាន់ណេត និង​ ហ៊ឹម ស៊ីវន​។

បទ​ចម្រៀង​ទាំង​៥​បទ​ដែល​នៅ​តែ​ពេញ​និយម​ពីរោះ​រណ្ដំ​ជាប់​ចិត្ត​អ្នក​គាំទ្រ​មាន​បទ​ណា​ខ្លះ​សូមសណ្ដាប់​កម្សាន្ត​ដូច​ខាង​ក្រោម​៖

១. រដូវ​បិណ្ឌភ្ជុំ

២. ផ្កាកំពីងពួយ

៣. ទៅ​បោះបាយបិណ្ឌ

៤.រកគ្រប់ប្រាំពីរវត្ត 

៥. សែនជូនដំណើរ 

Telegram-Troryorng
Share.