
ក្លិបបាល់ទាត់Tottenham Hotspur សមាជិកពានរង្វាន់លីគកំពូលអង់គ្លេស បានប្រកាសផ្ដាច់កុងត្រាជាមួយលោកJose Mourinho ដែលជាអ្នកចាត់ការទូទៅរបស់ក្រុម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន eurosport នៅរសៀលថ្ងៃច័ន្ទ សប្ដាហ៍នេះ (ម៉ោងនៅកម្ពុជា)។
ការបញ្ចប់កិច្ចសន្យាលោក Jose Mourinho នេះគឺកើតឡើងក្រោយពេលក្លិប Spur បានប្រកាសចូលរួមជាសមាជិកក្នុងពានរង្វាន់បាល់ទាត់ថ្មីEuropean Super League កាលពីពេលថ្មីៗ។
យ៉ាងណាក្តីលោក Ryan Mason និង Chris Powell ដែលជាគ្រូបង្វឹកក្រុមឈុតធំ Spur ត្រូវបានគេរាយការណ៍ថានឹងដឹកនាំក្រុមជំនួសលោក Mourinho ដែលចាកចេញនេះ៕