តារា​ចម្រៀង​សំឡេង​ផ្អែម​ស្រទន់​លោក ឈឿន ឧត្តម ​ថ្វី​ត្បិត​តែ​បច្ចុប្បន្ន​មិន​សូវ​បង្ហាញ​វត្តមាន​លើ​ឆាក​តន្ត្រី​ឬ​ក្នុង​រង្វង់​សិល្បៈ​ ដូច​កាល​ពី​ជំនាន់​មុន​ ប៉ុន្តែ​បទ​ចម្រៀង​ដែល​លោក​ធ្លាប់​បកស្រាយ ជា​ច្រើន​បទ​នៅ​តែ​ល្បីល្បាញ​ និង​ត្រូវ​បាន​​អ្នក​គាំទ្រ​លើក​យក​មក​ច្រៀង​តាម​ ឬ​ចាក់​ស្ដាប់​ដើម្បី​លម្អែ​អារម្មណ៍​ជា​និច្ច​។

បើ​រំលឹក​​ដល់​​អតីត​កាល​ ​លោក​ ឈឿន ឧត្តម​ អតីត​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ ស្ទឹងសង្កែ គឺ​ជា​តារា​ចម្រៀង​មួយ​រូប​ដែល​មាន​ភាព​ល្បីល្បាញ​ខ្លាំង​តាម​រយៈ​បទ​ចម្រៀង​មនោសញ្ចេតនាស្នេហា​ ​ចម្រៀង​ស្នេហ៍​ខុស​វណ្ណៈ​ បទ​ចម្រៀង​លួច​ស្នេហ៍ និង​បទ​ចម្រៀង​​រៀបរាប់​ពី​ស្នេហាឈឺចាប់​ ដូច​ជា​បទ​ «ទឹក​ភ្នែក​ជនពាល» «រនោច​ខែ​ប្រាំង»និង «​នឿយ​ទេ​នួន​ល្អង​» ជា​ដើម​ ជា​ពិសេស​ទៀត​នោះ​គឺ​បទ​ចម្រៀង​​ដាក់​អម​ក្នុង​រឿង​ភាគ​ថៃ​ដែល​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់់​ទូរទស្សន៍​ ច្រើន​តែ​ជ្រើសរើស​យក​សំឡេង​របស់​លោក​​មក​បកស្រាយ​ជានិច្ច​។

តារា​ចម្រៀង​និយម​បកស្រាយ​បទ​ចម្រៀង​ស្នេហា​ខក​បំណង បទ​ចម្រៀង​ស្នេហ៍​ខុស​វណ្ណៈ​ និង​បទចម្រៀង​លួច​ស្នេហ៍​

ថ្ងៃ​នេះ​ត្រយង​សូម​លើក​យក​បទ​ចម្រៀង​មនោសញ្ចេតនា​ពីរោះ​ ល្បីល្បាញ​ខ្លាំង​ និង​ស្ថិត​ក្នុង​ការ​ចងចាំ​អ្នក​គាំទ្រ​ចំនួន​៥​បទ​ដូច​ខាង​ក្រោម​៖

១. ទឹក​ភ្នែក​ជនពាល​ (យុត្ថារ៉ា ឆានី លី ម៉ារីណា និង ញ៉ែម សុគន្ធ)

២. រនោច​ខែ​ប្រាំង (សុធានិត និង ស្រីនុច)

៣. នឿយ​ទេ​នួន​ល្អង​ (លី ម៉ារីណា និង ព្រីង ច័ន្ទបុត្រ)

៤. ចាញ់​ស្នេហ៍​អូន​ (សុធានិត និង ទេព រចនា)

៥. សុំត្រឹម​លួច​ស្នេហ៍​ (ឧត្តម និង រចនា)

៦. ទូរស័ព្ទ​អ្នកណា? (សម្ដែង​ដោយ​ ឧត្តម ម៉ានីកា និង ឡិច)

៧. មិនស្នេហ៍ព្រោះ​ក្រ (សម្ដែង​ដោយ ​ឧត្តម យុទ្ធស័ក្ត ដាលីស​ និង រិទ្ធី)

https://www.youtube.com/watch?v=cpUe8szvqvQ

៨. លួច​ស្នេហ៍​ដួងច័ន្ទ​ (សម្ដែង​ដោយ​ ឈឿន ឧត្តម និង លី ម៉ារីណា)

https://www.youtube.com/watch?v=WTxOdN83J4E

៩.នង្គ័លថ្មី​លើ​ដីស្រែ​ចាស់​ (ឧត្តម និង ទេពរចនា)

១០.កំពង់លង់ស្នេហ៍ (ឧត្តម និង រចនា)

ចុះប្រិយមិត្ត​អ្នក​អាន​វិញ​ មាន​នៅ​ចាំ​ចម្រៀង​ពីរោះ​ៗ​ណា​ផ្សេង​ ក្រៅ​ពី​ចម្រៀង​៥​បទ​ខាង​លើ​ ដែល​បក​ស្រាយ​ដោយ​លោក​ ឈឿន ឧត្តម​ ដែរ​ទេ?​

Telegram-Troryorng
Share.