លោក Jim Solbakkenដែល​ភ្នាក់ងារ​របស់​លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ​ក្លិប​បិសាច​ក្រហម Manchester United ក្នុង​ប្រទេស​អង់គ្លេស បាន​បញ្ជាក់​ថា​បុរស​ជនជាតិ​ន័រវែស រូប​នេះ​បាន​​ទិញយ​ក​ភាគហ៊ុន​រហូត​ដល់​១២.៥ភាគរយ​នៃ​ភាគហ៊ុន​សរុប​របស់​ក្រុមហ៊ុន​​ផ្នែក​កីឡា​ Esport ឈ្មោះ​ថា​Ulti Agency មាន​មូលដ្ឋាន​នៅ​ស្រុក​កំណើត​របស់​ខ្លួន។

យ៉ាងណាក្តី​ភាគី​ខាង​ក្រុមហ៊ុន​ Ulti Agency សុំ​មិន​បញ្ចេញ​ទឹកប្រាក់​ដែល​​លោក Solskjaer ទិញ​ភាគហ៊ុន​របស់​ក្រុម​ខ្លួន​ថា​ចំនួន​ប៉ុន្មាន​នោះ​ទេ។ ប៉ុន្តែ​លោក Asgeir Kvalvik នាយកប្រតិបត្តិ​របស់​ក្រុមហ៊ុន​សង្គត់ធ្ងន់​ថា​ម្ចាស់​ភាគហ៊ុន​ថ្មី​នេះ​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​សម្រេច​នូវ​ផែនការ​របស់​ខ្លួន។ ទាំង​លោក Jim Solbakken និង​លោក Ole Gunnar Solskjaer នឹង​មាន​ឈ្មោះ​ក្នុង​ក្រុម​ប្រឹក្សា​របស់​ក្រុមហ៊ុន​នេះ​ទាំង​អស់​គ្នា៕

Share.