ក្រោយ​កម្មវិធី​ប្រកួត​ដ៏​ធំ Miss Grand Cambodia បាន​ព្រលយ​ថា​​​ខ្សែ​បម្រើ​របស់​ក្លិប​ វិសាខា រូប​នេះ​​អាច​នឹង​ក្លាយ​ជា​តារា​កិត្តិយស​ឡើង​បក​ស្រាយ​បទ​ចម្រៀង​ Original នៅ​ក្នុង​កម្មវិធី​ប្រកួត​ដែល​នឹង​រៀបចំ​ឡើង​នា​ពេល​ខាង​មុខ​នោះ​ ផេក​របស់​ MGC បាន​បង្ហោះ​ចែក​រំលែក​វីដេអូ​រូប​ភាព​កីឡាករ​រូប​នេះ​អមជាមួយ​នឹង​សំឡេង​ច្រៀង​របស់​លោក​ចំនួន​៤​បទ​ផ្សេងៗ​គ្នា​។

បទ​ចម្រៀង​ដែល​ត្រូវ​បាន​ផេក​ខាង​លើ​ចែក​រំលែក​នោះ​គឺ​ជា​ការ​បក​ស្រាយ​បទ​ចម្រៀង​របស់​កីឡាករ​ ច្រឹង​ ពលរដ្ឋ​ បាន​ច្រៀង​នៅ​ក្នុង​កម្មវិធី​ផ្សេង​ៗ​ ដោយ​បទ​ចម្រៀង​ទាំង​៤​បទ​នោះ​រួម​មាន​៖ បើខ្ញុំ​អ្នក​ណា​ជូត​ទឹក​ភ្នែក​,អារម្មណ៍​សល់, ដឹង​ទេ​ថា​នឹក​, និង​​បទ​ចុង​ក្រោយ​បទ​ BALADA ។

ចង់​ដឹង​ថា​ ខ្សែ​បម្រើ​ដែល​បាន​ជាប់​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ក្នុង​សប្ដាហ៍​ទី​១២ នៃ​ពាន​រង្វាន់​ Metfone Cambodian League (MAN OF THE MATCH) សំឡេង​ពីរោះ​យ៉ាង​ណា​នោះ​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

១. បើ​ខ្ញុំ​យំ​អ្នក​​ណា​ជូត​ទឹក​ភ្នែក

២. អារម្មណ៍​សល់​

៣. ដឹង​ទេ​ថានឹក​

៤. BALADA

Telegram-Troryorng
Share.