តារា​សម្ដែង-តារា​ចម្រៀង​ ​វ័យ​ ២៨​ឆ្នាំ​ Selena Gomez បាន​ចុះ​កុង​ត្រា​ថត​ភាព​យន្ត​ថ្មី​មួយ​ដែល​ជា​ស្នាដៃ​ផលិត​ដោយ​ផលិតករ​ Drake ​នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​ផលិតកម្ម​ Rare Beauty ​តាមរយៈ​យុទ្ធនាការ​មួយ​ឈ្មោះ​ថា​ «សុខភាព​ផ្លូវ​ចិត្ត​១០១​សម្រាប់​អ្នក​ដែល​កំពុង​ជួប​ការ​លំបាក​ផ្នែក​សតិអារម្មណ៍​»

Gomez បាន​បង្ហើប​ឱ្យ​ដឹង​នៅ​ក្នុង​បទ​ថ្លែងការណ៍​មួយ​ថា​នាង​ដឹង​ច្បាស់​ណាស់​ថា​បញ្ហា​នេះ​ជះ​ឥទ្ធិពល​បែប​ណា​ចំពោះ​ជីវិត​មនុស្ស​ម្នាក់​ៗ​ដែល​កំពុង​ជួប​ប្រទះ​។ «ខ្ញុំ​ដឹង​ច្បាស់​ណាស់​ពេល​ដែល​អ្នក​នៅ​ក្មេង​ហើយ​ត្រូវ​ប្រឈម​នឹង​ភាព​​តប់ប្រមល់​បាក់​ទឹក​ចិត្ត​​ ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ភ័យ​ខ្លាច​និង​ឯកោ​ប៉ុណ្ណា​»។ Selena បន្ត​ទៀត​ថា​ «ពិភពលោក​គួរ​តែ​ដឹង​ពី​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត​មួយ​នេះ​។ វា​មាន​សារសំខាន់​ដូច​ជា​សុខភាព​ផ្លូវ​កាយ​ដូច​គ្នា​ ដូច្នេះ​ខ្ញុំ​​ប្រាថ្នា​ឱ្យ​អ្នក​គ្រប់​គ្នា​បាន​យល់​អំពី​រឿង​នេះ​ មិនមែន​ត្រឹមតែ​ពាក្យ​សម្ដី​នោះ​ទេ​តែ​ជាមួយ​នឹង​ទង្វើ​ផង​ដែរ​»

យុទ្ធនាការ​ Mental Health 101 ឬ​សុខភាព​ផ្លូវចិត្ត​១០១​ បង្កើត​ឡើង​តាមរយៈ​ក្រុមហ៊ុន​ Rare Beauty របស់​ Selena ក្នុង​គោលដៅ​ជួយ​ដល់​មនុស្ស​ឱ្យ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​ធនធាន​ដែល​ពួកគេ​ត្រូវ​ការ​ ជាពិសេស​ជួយ​ជំរុញ​យុវជន​ក្នុង​វិធី​មួយ​ណា​ក៏​ដោយ​​ដែល​ពី​មុន​មក​មិន​អាច​ទៅរួច​។

Gomez មាន​ Project សម្ដែង​ជា​ច្រើន​​ដែល​​កំពុង​តែ​បំពេញ​ជា​បន្តបន្ទាប់​ក្រៅ​ពី​ថត​រឿង​រោគចិត្ត​ខាង​លើ​ នាង​ក៏​ត្រូវ​បញ្ចូល​សំឡេង​តួ​អង្គ​ Mavis ក្នុង​ភាពយន្ត​តុក្កតា​ Hotel Transylvania: Transformania ផង​ដែរ​។

ភាពយន្ត​ថ្មី​របស់​ Selena Gomez គឺ​ដំណើរ​សាច់​រឿង​ថត​តាម​លំនាំ​ជីវិត ​អតីត​ Influencer មួយ​រូប​ដែល​ញៀន​នឹង​លេង​បណ្ដាញ​សង្គម​រហូត​ដល់​សារពាង្គ​កាយ​របស់​នាង​ក្លាយ​ជា​បំណែកៗ​។រឿង​ថ្មីនេះ​​ជា​ស្នាដៃ​ដឹកនាំ​រឿង​ដំបូង​របស់​ Petra Collins និពន្ធ​សេណារីយ៉ូ​ភាពយន្ត​ដោយ​ Phoebe Fisher , Petra Collins និង Melissa Broder ខណៈ​ Drake គឺ​ជា​ excutive producer ជា​មួយ​នឹង​ Matthew Budman និង​ Sumiya Keveh ស្ថិត​ក្នុង​ផលិតកម្ម​ Forest Hill Entertainment៕​

Share.