ប្រទេសឥណ្ឌានឹងចាប់ផ្តើមចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យទាំងអស់ ដែលមានអាយុលើសពី ១៨ឡើង ឆ្នាំនៅចំពេលមានការឆ្លងរាលដាលនៃរលកទីពីរ នៃការផ្ទុះជំងឺកូវីដ១៩។

ដំណើរចាក់វ៉ាក់សាំងរបស់ប្រទេសឥណ្ឌាកំពុងស្ថិតក្នុងវិបត្តិមួយនៅពេលដែលប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះត្រូវបានគ្របដណ្ដប់ដោយករណីឆ្លងជាង ៣០០,០០០ ករណី និងមានអ្នកស្លាប់ជាង ៣,០០០ នាក់ត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃ។ រហូតមកដល់ពេលនេះ ឥណ្ឌាបានចាក់វ៉ាក់សាំងការពារមេរោគឆ្លងចំនួនពីរដង ច្រើនជាង ១៥០ លានដូស ។

វ៉ាក់សាំងមួយត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca ជាមួយសាកលវិទ្យាល័យ Oxford (Covishield) និងមួយទៀតដោយក្រុមហ៊ុនឥណ្ឌា Bharat Biotech (Covaxin) ។

ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមប្រទេសឥណ្ឌាបានបញ្ជាក់ថាមានច្រើនជាង ១៨ លានករណី និងមានមនុស្សស្លាប់ជាង ២០០,០០០ នាក់ ដោយសារជំងឺកូវីដ១៩។ វាមានចំនួននៃការឆ្លងជំងឺ Covid-19 ខ្ពស់បំផុតទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក៕

ប្រភព៖ BBC

Share.