នៅ​ក្នុង​បទ​សម្ភាស​ថ្មី​ៗ​នេះ​ តារា​ចម្រៀង​ តារា​សម្ដែង​លោក​ Nicholas Tse បាន​លើក​ឡើង​ថា​លោក​កើត​នៅ​​ហុងកុង​ លោក​គឺជា​ជនជាតិ​ចិន​ពី​កំណើត​ ហើយ​លោក​ពេល​នេះ​បាន​ស្នើ​សុំ​លុប​សញ្ជាតិ​កាណាដា​របស់​លោក​ហើយ​។

Nicholas Tse បាន​លើក​ឡើង​​នៅ​កល្នុង​បទ​សម្ភាស​មួយ​ពាក់ព័ន្ធ​នឹង​រឿង​សញ្ជាតិ​របស់​លោក​​ដែរ​ថា​ «មិន​ថា​អាហារ​ តន្ត្រី​ ឬ​ភាពយន្ត​ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​បេះដូង​ខ្ញុំ​និង​ទំនួល​ខុស​ត្រូវ​គ្រប់​គ្រាន់​ដើម្បី​ចែក​រំលែក​រឿងរ៉ាវ​ល្អៗ​​ពី​ប្រទេស​របស់​ខ្ញុំ​ទៅ​កាន់​ពិភពលោក​»។

ការ​ឆ្លើយ​តប​របស់​តារា​រូប​នេះ​​គឺ​ស្រប​គ្នា​ទៅ​នឹង​រឿង​រ៉ាវ​ចម្រូងចម្រាសក្នុង​ឧស្សាហកម្ម​សម្ដែង​ក៏​ដូច​ជា​ច្បាប់​ចែង​ថ្មី​ ដោយ​មាន​ដំណឹង​ចចាមអារ៉ាម​ជា​ច្រើន​បាន​លេច​ចេញ​មក​ក្រៅ​ជា​​ហូរហែ​។ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​តើ​មូលហេតុ​អ្វី​ទើប​ឈ្មោះ​របស់​ Zhao Wei ត្រូវ​បាន​លុប​ចេញ​ខ្ទេច​។

ក្នុង​នេះ​ដែរ​ក៏​មាន​ដំណឹង​លេច​ឮ​តៗ​គ្នា​ទៀត​ថា​មាន​តារា​ចិន​ជា​ច្រើន​បាន​កំពុង​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​រដ្ឋបាល​ប្រទេស​ចិន​ ពិសេស​ព័ត៌មាន​លេច​ឮ​នោះ​ក៏​​ផ្ដោត​ជា​សំខាន់​ដែរ​ថា​តារា​ដែល​មាន​សញ្ជាតិ​បរទេស​នឹង​ក្លាយ​ជា​គោលដៅ​បន្ទាប់​ដែល​ត្រូវ​រឹត​បន្តឹង​និង​ចាត់​ការ​លក្ខខណ្ឌ​ដាច់​ខាត​។

ទោះ​ជា​ដំណឹង​រឿង​សញ្ជាតិ​បរទេស​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​​ណាមួយ​ក្ដី​ប៉ុន្តែ​សាធារណជន​បាន​ចាប់​អារម្មណ៍​លើ​តារា​មួយ​ចំនួន​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដូច​ជា​ Jet Li ហៅ​ លី លានជា​ បាន​ស្នើ​សុំ​សញ្ជាតិ​អាមេរិក​មុន​នឹង​ក្លាយ​ជា​ជនជាតិ​ចិន​សញ្ជាតិ​សិង្ហបុរី​​ ក្នុង​ឆ្នាំ​២០០៩​។ Zhang Tielin គឺ​ជា​តារា​ចិន​ម្នាក់​ទៀត​ដែល​មាន​សញ្ជាតិ​អង់គ្លេស​។ ចំណែក​ Crystal Liu Yifei ដែល​បាន​អន្តោប្រវេសន៍​ទៅ​កាន់​អាមេរិក​ក្រោយ​ឪពុក​ម្ដាយ​លែង​លះ​គ្នា​កាល​ពី​អាយុ​១៨​ឆ្នាំ​ ក៏​មាន​សញ្ជាតិ​អាមេរិក​។ Will Pan និង​ Wang Leehom មាន​សញ្ជាតិ​អាមេរិក​ ខណៈ​ដែល​ Nicholas Tse ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​ព្រោះ​មាន​កាន់​សញ្ជាតិ​កាណាដា​ដូច​គ្នា​ទៅ​នឹង​ Mark Chao។

ផែនការ​ស្នើ​សុំ​លុប​សញ្ជាតិ​កាណាដា​របស់​តារា​សម្ដែង​ល្បី​រូប​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​ប៉ុន្តែ​រឿង​នេះ​មិនមែន​ជា​រឿង​ថ្មី​ដែល​ទើប​តែ​កើត​មាន​នោះ​ទេ​ ព្រោះ​កាល​​ពី​ដើម​ឆ្នាំ​២០២១​ Arthur Chen Feiyu ដែល​កើត​នៅ​អាមេរិក​បាន​ក្លាយ​ជា​ជនជាតិ​ចិន​សញ្ជាតិ​ចិន​​ជ​ា​ផ្លូវ​ការ​ក្រោយ​លុប​ចោល​សញ្ជាតិ​អាមេរិក​ខ្លួន​៕

ប្រភព៖ Dramapanda

Telegram-Troryorng
Share.