ក្រុម​ហ៊ុន​នាំ​ចូល​ថ្នាំពេទ្យ​ល្បី​ឈ្មោះ​បាន​ប្ដឹង​តារា​សម្ដែង​ល្បី​ Poklook និង​ Youtuber ល្បី​ឈ្មោះ​លើ​បណ្ដាញ​សង្គម​ Nara ករណី​លក់​ថ្នាំ​ចិន​សែ​ប្រឆាំង​កូវីដ​-១៩​ Lianhua Qingwen Capsule ខុស​ច្បាស់​ អាច​មាន​ទម្ងន់​ទោស​ជាប់​គុក​១០​ឆ្នាំ​ និង​ពិន័យ​ជា​ទឹក​ប្រាក់​១០​លាន​បាត​។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា​ ឆ្នាំ​២០២១ តំណាង​ក្រុមហ៊ុន​​នាំ​ចូល​ថ្នាំ​ចិនសែ​ប្រឆាំង​កូវីដ-១៩ ដែល​ទទួល​បាន​សិទ្ធិ​នាំ​ចូល​និង​លក់​ផលិតផល​នេះ​នៅ​ប្រទេស​ប្រទេស​ បាន​ប្ដឹង​បុគ្គល​ល្បី​ចំនួន​ពីរ​រូប​ គឺ​តារា​សម្ដែង​ស្រី​ Poklook Fonthip និង​តារា Youtuber រួម​ជាមួយ​នឹង​បុគ្គល​ល្បី​ៗ​ជា​ច្រើន​នាក់​ទៀត​ ដោយ​ចោទ​ប្រកាន់​ថា​បាន​ Live លក់​ផលិត​ផល​ខាងលើ​នេះ​ ខុស​ច្បាប់​ ហើយ​គ្មាន​លិខិត​បញ្ជាក់​ពី​គណៈ​កម្មាការ​អាហារ​និង​ថ្នាំ​ពេទ្យ​ត្រឹម​ត្រូវ​។

​តារា​សម្ដែង​ល្បី​ Poklook បាន​ថត​វីដេអូ​ផ្សព្វផ្សាយ​តាម​រយៈ​គណនី​ Instagram របស់​ខ្លួន​លក់​ថ្នាំ​ចិន​សែ​​ប្រឆាំង​កូវីដ Lianhua ចំណែក Youtuber ល្បី​ឈ្មោះ​ ​Nara ​បាន​ Live លក់​ថ្នាំ​នេះ​លើ​​អនឡាញ​នៅ​ទី​កន្លែង​សាធារណៈ​ ដោយ​​ទង្វើ​របស់​អ្នក​ទាំង​ពីរ​នេះ​ចាត់​ទុក​ថា​ល្មើស​ច្បាប់​ មាន​ទម្ងន់​ទោស​អាច​ជាប់​ពន្ធ​នាគារ​ចំនួន​៣​ឆ្នាំ​ ពិន័យ ​៣​សែន​បាត។

ថ្នាំ​ដែល​បុគ្គល​ល្បី​ទាំង​ពីរ​បាន​ យក​មក​លក់​នោះ​មាន​​រូប​រាង​ដូច​ទៅ​នឹង​ថ្នាំ​ Lianhua ខ្លាំង​ណាស់​ តែ​នៅ​មិន​ទាន់​អាច​បញ្ជាក់​អះអាង​​បាន​ច្បាស់​ទេ ព្រោះ​នៅ​មិន​ទាន់​មាន​​ការ​ត្រួត​ពិនិត្យ​ ដោយ​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​ពេទ្យ​ ខណៈ​ដែល​ថ្នាំ​ទាំង​អស់​នោះ​ត្រូវ​បាន​រឹបអូស​ដោយ​មន្ត្រី​ជំនាញ​ដើម្បី​បញ្ជូន​ទៅ​​ត្រួត​ពិនិត្យ​ជា​​បន្ត​បន្ទាប់​ទៀត​៕

Telegram-Troryorng
Share.