ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នានេះ បណ្ដាលឲ្យតំបន់ខ្លះរងជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ដ្រ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ស្ថានភាពជំនន់ទឹកភ្លៀងនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅចុះពិនិត្យ ស្ថានភាពផ្លូវមួយចំនួនក្នុងក្រុងតាខ្មៅ ដែលបានជន់លិច ដោយសារជំនន់ទឹកភ្លៀង និងពិភាក្សា វាយតម្លៃអំពីផលប៉ះពាល់ ដើម្បីរកមធ្យោបាយដោះស្រាយ កែលម្អប្រព័ន្ធលូដោះទឹក ប្រឡាយ ឲ្យមានភាពប្រសើរឡើងវិញ។

ក្នុងនោះដែរទីតាំងដែលបានចុះពិនិត្យមានដូចជា៖

១. ស្ថានីយ៍បូមទឹកវិទ្យាល័យ ហ៊ុន សែន សេរីភាព

២. ពិនិត្យអាងស្តុកទឹក ខាងក្រោយសាលារៀនសុវណ្ណភូមិ

៣. ពិនិត្យប្រព័ន្ធលូដោះទឹកនៅក្នុងរោងចក្រយ៉ុងវ៉ា (ជាប់វិទ្យាល័យ ហ៊ុន សែន តាខ្មៅ)

៤. ពិនិត្យប្រឡាយរំដោះទឹក X1 ស្ថិតក្នុងសង្កាត់់តាខ្មៅ ក្រុងតាខ្មៅ៕

Share.