ស្របពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម បាននិងកំពុងប្រព្រឹត្តទៅនោះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តបញ្ជាទិញវ៉ាក់កូវីដ១៩ចំនួន ៤លាន ដូសបន្ថែមទៀត។

ផែនការបញ្ជាទិញវ៉ាក់សាំងថ្មីនេះ ត្រូវបានប្រកាសឲ្យដឹងដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងសារលិខិត របស់សម្ដេចអបអរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ សន្តិភាព សុខភាព និងការងារ»។


សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

បើតាមសម្តេចប្រមុខរាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងខិតខំស្វែងរកនិងបញ្ជាទិញវ៉ាក់សាំង ពីគ្រប់ប្រភពដែលរួមមាន ១លានដូសដែលជាជំនួយរបស់សាធារដ្ឋប្រជាមានិតចិន ២៣ម៉ឺនដូសតាមយន្តការខូវ៉ាក់ ១,៥លានដូច បញ្ជាទិញពីប្រទេសចិន និងបន្តបញ្ជាទិញ៤លានដូស បន្ថែមទៀតហើយក៏ខិតខំបញ្ជាទិញទៅតាមតម្រូវការចាំបាច់…។

តាមរយៈសារលិខិតនោះដែរ សម្តេចតេជោបានរំលឹកដែរថា បើទោះជាយុទ្ធនាការនេះបាននិងកំពុងប្រព្រឹត្តទៅដោយរលូន ក៏មិនមានន័យថាយើងទាំងអស់គ្នាអាចរួចផុតពីការឆ្លងជំងឺកូវីដ១៩បាន១០០ ភាគរយដែរ ហើយស្ថានភាពសង្គមសេដ្ឋកិច្ចអាចត្រឡប់ ទៅរកប្រក្រតីភាពដូចមុនក្នុងរយៈពេលដ៏ខ្លីនោះបានឡើយ

Share.

Leave A Reply