ភ្នំពេញ៖ជនសង្ស័យ១ក្រុមធ្វើសកម្មភាពធាក់ម៉ូតូយុវជនម្នាក់ឲ្យដួល រួចដកដាវគំរាមកាប់ប្លន់យកម៉ូតូបានសម្រេច រួចជិះគេចខ្លួន បាត់ស្រមោល កាលវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រចំណុចមុខ បុរីឡុង នី​ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ពៅ វត្ថា ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ចំណែកឯម៉ូតូ​​ ដែលចោរប្លន់យកទៅ ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IR.
0035 ជិះតែម្នាក់ឯង។

យោងតាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានចេញពីរោងចក្រ ក្នុងគោលបំណងត្រឡប់ទៅផ្ទះដោយជិះម៉ូតូតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើង ទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏លិចមុខជនសង្ស័យមានគ្នា៤ នាក់ ជិះម៉ូតូពីរគ្រឿងមិនចំាម៉ាកមកពីក្រោយបានធ្វើកសម្មភាពធាក់ម៉ូតូឲ្យដួល រួចហើយជនសង្ស័យ ដកដាវសាំ ម៉ូរ៉ៃ គំរាមកាប់ជនរងគ្រោះ ទើបជនរងគ្រោះបានស្ទុះរត់ចេញពីកន្លែងកើតហេតុ ហើយជនសង្ស័យក៏យកម៉ូតូជិះគេចខ្លួនទៅទិសខាងត្បូង ឆ្ពោះទៅវត្តឬស្សីសាញ់ បាត់ដោយសុវត្តិភាព។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុនាំជនរងគ្រោះទៅដាក់ ពាក្យបណ្ដឹងនៅប៉ុស្តិ៏នគរបាលរដ្ឋបាល ព្រៃស ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យទាំងនោះ មកផ្ដាន់ន្ទាទោសតាមផ្លូវច្បាប់៕

Share.