នៅ​សល់​រយៈ​ពេល​ ១៧​ថ្ងៃ​ទៀត​ ការប្រកួត​សម្រស់​ដ៏​ធំ​ Miss Universe នឹង​រក​ឃើញ​បេក្ខនារី​ជ័យលាភី​គ្រង​មកុដ​បវរកញ្ញា​ចក្រវាទ្យ​ឆ្នាំ​ ២០២០នៅ​រដ្ឋ​ហ្ល័ររីដា​សហរដ្ឋ​អាមេរិក​​ហើយ​ យ៉ាង​ណា​មិញ​សារព័ត៌មានត្រយង​សូម​លើក​យក​មក​បង្ហាញ​ជូននូវ​បេក្ខនារី ​និង ឈុត​តំណាង​ជាតិ​ប្រទេស​អាស៊ាន​ចំនួន ​៦​ដែល​បាន​បញ្ជូន​បេក្ខនារី​របស់​ខ្លួន​ទៅ​ប្រកួត​នៅក្នុង​កម្មវិធី​ខាង​លើ​នេះ​។

១. ​កម្ពុជា​

កញ្ញា រ៉េត​ សារីតា បវរកញ្ញា​ចក្រវាឡ​កម្ពុជា​ វ័យ​ ២៦ឆ្នាំមាន​សមត្ថភាព​អាច​និយាយ​បានចំនួន​ ២​ភាសា​អង់គ្លេស​ បារាំង ​និង​ភាសាខ្មែរ​ជា​ភាសា​កំណើត​។ សារីតា ​គឺ​ជា​សិស្ស​គុន​ល្បុក្កតោមួយ​រូបព្រោះ​កញ្ញា​សង្ឃឹម​ថា​នៅ​ថ្ងៃ​អនាគត​កញ្ញា​អាច​សម្ដែង​ក្នុង​ភាពយន្ត​ណាមួយ​ដែល​អាច​ប្រើប្រាស់​ក្បាច់​គុន​ល្បុក្កតោ​នៅ​ក្នុង​នោះ​។

បវរកញ្ញាចក្រវាឡ កម្ពុជា

២.​ ថៃ​

កញ្ញា Amanda Obdam វ័យ​ ២៧​ឆ្នាំ ជា​បវរកញ្ញាចក្រវាឡ​​ថៃ​កូនកាត់​ថៃ​កាណាដា​។ Amanda ជានិស្សិតបានបញ្ចប់​ការ​សិក្សា​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​​នៅ​សកលវិទ្យាល័យ​មួយន ា​ទីក្រុង​តូរ៉ង់តូ​ ប្រទេស​កាណាដា​​ដ ែល​ជា​ប្រទេស​កំណើត​របស់​ឪពុក​របស់​នាង​។​

បវរកញ្ញាចក្រវាឡ ថៃ

៣. ​ហ្វីលីពីន (មិន​ទាន់​បង្ហាញ​ឈុត​តំណាង​ជាតិ​)​

កញ្ញា Rabiya Mateo​ ​មាន​វ័យ​ ២៥ឆ្នាំ​​បវរកញ្ញា​ចក្រវាឡ​ហ្វីលីពីន ​កូន​កាត់​ហ្វីលីពីន​និង​ឥណ្ឌា​​ ​បច្ចុប្បន្ន​គឺ​ជា​អ្នក​គ្រូ​បង្រៀន​មួយ​រូប​និង​ជា​ជា​អ្នក​​ Fashion Model ដែល​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ខ្ពស់​​។​កញ្ញា​ជា​និស្សិត​​បញ្ចប់​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​ពេទ្យ​ ​ Iloilo ​​Doctors​ ​College​ ​បរិញ្ញា​ប័ត្រ​វេជ្ជសាស្ត្រ ​ផ្នែក​ព្យាបាល​រាងកាយ​​។

បវរកញ្ញាចក្រវាឡ ហ្វីលីពីន

៤. ​សិង្ហបុរី​ (​មិន​ទាន់​បង្ហាញ​ឈុត​តំណាង​ជាតិ​)

កញ្ញា Bernadette Belle ONG មាន​វ័យ​ ២៧​ឆ្នាំ​ ​ ​កញ្ញា​​​មាន​ប៉ាម៉ាក់​ជា​ជន​ជាតិ​សិង្ហ​បុរី តែ​កើត​នៅ​ប្រទេស​ហ្វីលីពីន​និង​​ធំធាត់​នៅ​ទីនោះ ​រហូត​ដល់​អាយុ​ខ្ទង់ ១១​ឆ្នាំ ​ទើប​ចាក​ចេញ​ទៅ​រស់​នៅ​ទីក្រុង​ហុងកុង​មុន​នឹង​ផ្លាស់​មករស់​នៅប្រទេស​​សិង្ហបុរី​ជា​អចិន្ត្រៃយ៍​។ ​កញ្ញា​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ​មួយ​នៅ​​ប្រទេស​អូស្ត្រាលី​ហើយ​បច្ចុប្បន្ន​​មាន​​តួនាទី​ជា​ Producer និង Radio DJ។ ​​

បវរកញ្ញាចក្រវាឡ សិង្ហបុរី

៥. ​ម៉ាឡេស៊ី

កញ្ញា​ Francisca Luhong James បច្ចុប្បន្ន​មាន​វ័យ​២៥​ឆ្នាំ​ កញ្ញា​គឺ​ជា​បវរកញ្ញា​ចក្រវាឡ​ម៉ាឡេស៊ី​ដំបូង​គេ​ដែល​មាន​កំណើត​ចេញ​ពី​បងប្អូន​ជនជាតិ​ Dayak។ កម្រិត​សិក្សា​របស់​កញ្ញា​រូប​នេះ​ក៏​មិន​ធម្មតា​ព្រោះ​កញ្ញា​បញ្ចប់​ការសិក្សា​ដោយ​ទទួល​បាន​ប័ណ្ណ​កិត្តិយស​​ជំនាញ​ Mass Communication ផ្នែក​ Public Relations​​ដោយ​បច្ចុប្បន្ន​កញ្ញា​មាន​តួនាទី​ជា​ Marketing Executive ។

បវរកញ្ញាចក្រវាឡ ម៉ាឡេស៊ី

៦. ឥណ្ឌូណេស៊ី

កញ្ញា​ Ayu Maulida Putri ​មាន​វ័យ​ ២៣​ឆ្នាំ បច្ចុប្បន្ន​ កញ្ញា​​ជា​និស្សិត​ផ្នែក​ច្បាប់​នៃ​សកលវិទ្យាល័យ​ ​Airlangga ​នា​ប្រទេស​ឥណ្ឌូណេស៊ី​។ ​នៅក្នុង​គ្រួសារ​​កញ្ញា​ជា​កូន​ស្រី​ទីពីរ​ក្នុង​ចំណោម​គ្រួសារ​មាន​កូន​៣​នាក់​។ យុវតី​រូប​នេះ​ចាប់​ផ្ដើម​ចូល​ប្រឡូក​ក្នុង​​​វិស័យ​ម៉ូដ​ដោយ​ធ្វើ​ការ​ជា​អ្នកបង្ហាញម៉ូដ​តាំង​ពី​អាយុ​១៤ឆ្នាំ មកម្ល៉េះ។

បវរកញ្ញាចក្រវាឡ ឥណ្ឌូណេស៊ី

៧. ឡាវ

កញ្ញា​ Christina Lasasimma មាន​វ័យ​ ២៧ឆ្នាំ​ គឺ​ជា​បវរកញ្ញា​ជនជាតិ​ឡាវ​ទី​៤​ដែល​បាន​កត់​ត្រា​ចូល​ប្រវត្តិសាស្ត្រ​ជា​បេក្ខនារី​តំណាង​ជាតិ​នៅ​ប្រកួត​ក្នុង​វេទិកា​ Miss Universe។ Christina គឺ​ជា​កូនកាត់​ឡាវ-បេឡារុស​ដោយ​មាន​​ឪពុក​ជា​ជនជាតិ​ឡាវ​ ចំណែក​ម្ដាយ​ជា​ជនជាតិ​ Belarus។ បច្ចុប្បន្ន​កញ្ញា​ជា​និស្សិត​អនុបណ្ឌិត​កំពុង​សិក្សា​នៅ​សកលវិទ្យាល័យ​ Dhurakij Pundit
នា​ប្រទេស​ថៃ​។

បរកញ្ញាចក្រវាឡ ឡាវ

៨.វៀតណាម

កញ្ញា​ ​Khanh Van Nguyen Tran មាន​វ័យ​ ​២៥​ឆ្នាំ កើត​នៅ​ទីក្រុង​ហូជីមិញ​ ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ពី​សកលវិទ្យាល័យ​ Ho Chi Minh City University of Theater and Cinema ។ បវរកញ្ញា​រូប​នេះ​ធ្លាប់​ជា​ជនរងគ្រោះ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​​មួយ​រូប​តែ​នាង​បាន​ឆ្លង​កាត់​ភាព​ជូរចត់​នេះ​ដោយ​មាន​ឪពុក​ម្ដាយ​ជា​អ្នក​លើក​ទឹក​ចិត្ត​។ កញ្ញា​អាច​ប្រដាល់សេរី​បាន​ព្រោះ​កញ្ញា​បាន​ហ្វឹកហាត់​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​និង​ធ្វើ​ឱ្យ​កញ្ញា​កាន់តែ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ថែម​ទៀត​។​​

បវរកញ្ញាចក្រវាឡ វៀតណាម

​សូម​រំលឹក​ឡើង​វិញ​ថា​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រវាទ្យ​ពិភពលោក Miss Universe 2020 លើក​ទី​៦៩​ ​នឹង​ប្រព្រឹត្ត​ឡើង​នៅ​រដ្ឋ​ហ្ល័ររីដា ​សហរដ្ឋ​អាមេរិក​នា​វេលា​ល្ងាច​ថ្ងៃ​ទី​ ១៦ ​ខែ​ឧសភា​ ឆ្នាំ​២០២១​ ម៉ោង​នៅ​សហរដ្ឋ​អាមេរិក​ត្រូវ​នឹង​វេលា​ព្រឹក​ថ្ងៃ​ទី​១៧​ខែ​ឧសភា ​ម៉ោង​នៅ​កម្ពុជា​៕

Share.