លោក Lim Kia Tong ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​សិង្ហបុរី បាន​​បន្ត​កៅអី​មួយ​អាណត្តិ​ទៀត​​រហូត​ដល់​ឆ្នាំ​២០២៥ មិន​មាន​បេក្ខជន​ចូលរួម​ប្រជែង​​នោះ​ទេ នៅ​ក្នុង​​មហាសន្និបាត​ប្រចាំ​ឆ្នាំ​​​កាល​ពី​​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២១ កាល​ពី​ពេល​ថ្មីៗនេះ។

វិបសាយ​សហព័ន្ធ​កីឡា​បាល់ទាត់​សិង្ហបុរី បាន​សរសេរ​ថា​អាណត្តិ​ប្រធាន​សហព័ន្ធ​ថ្មី ២០២១ -២០២៥ មាន​តែ​​១ក្រុម​ប៉ុណ្ណោះ ដែល​ដឹកនាំ​ដោយ​លោក Lim Kia Tong ផ្ទាល់​រួម​ទាំង​ក្រុម​ការងារ​៨ នាក់​ផ្សេង​ទៀត។ ក្រុម​នេះ​មាន​លោក Lim Kia Tong ជា​ប្រធាន​ លោក Bernard Richard Tan Kok Kiang អនុ​ប្រធាន​ស្ដីទី លោកThavaneson Selvaratnam, លោក Teo Hock Seng, Razali Bin Md Sa’ad, Mr Ben Teng Kian Jen ជា​អនុប្រធាន លោក Dinesh Nair, Lionel Lewis, Goh Tat Chuan ជា​សមាជិក។

ចំណែក​ក្រុម​ប្រឹក្សា​សហព័ន្ធ​កីឡា​បាល់ទាត់​សិង្ហបុរី បាន​​ជ្រើសរើស​យក​ចំនួន​៦រូប ក្នុង​ចំណោម​បេក្ខជន​ដែល​បាន​ដាក់​ឈ្មោះ​ចូលរួម​​ទាំង​១៥​រូប។ អ្នកជាប់​ឈ្មោះ​ទាំង​៦​រូប​នោះ​មាន​លោក Ben Teng Kian Jen, លោក Lionel Lewis, លោក Goh Tat Chuan, លោកស្រី Teo Chwee Lian Julie, លោក Harman Bin Ali និង​លោក Muhammad Zaki Bin Ma’arof។

នេះ​ជា​អាណត្តិ​ទី២​របស់​លោក Lim Kia Tong ដែល​​ជាប់​ឈ្មោះ​​​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​សិង្ហបុរី ​ខណៈ​អាណត្តិ​​ដំបូង​របស់​លោក​ បាន​ទទួល​តំណែង​ពី​ឆ្នាំ​២០១៧-២០២១៕

Share.