នារីម្នាក់ជិះម៉ូតូពីរនាក់ប្អូនប្រុស ទៅចូលរួមកម្មវិធីខួបកំណើត លុះមកមកដល់ចំណុចផ្លូវ២១៥ ស្រាប់តែជួបគោលដៅត្រួតពិនិត្យនិងអនុវត្តច្បាប់ចរាចរណ៍ ក៏បានជិះបកក្រោយ ព្រោះ ភ័យពេកដោយខ្លួនគ្មានមួកសុវត្ថិភាព ស្រាប់តែត្រូវ សមត្ថកិច្ចម្នាក់ ប្រើវិទ្យុទាក់ទង វាយចំ ក្បាល បណ្តាលឲ្យធ្លាក់ ពីលើម៉ូតូរងរបួសធ្ងន់ហូរឈាមស្រោចខ្លួន។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ នារីរងគ្រោះ បានទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមួយកន្លែង រួចបាន ស្នងការនរគបាលរាជធានីភ្នំពេញឲ្យជួយរកយុត្តិធម៌ដល់ខ្លួន ដោយខ្លួនព្រម ទទួលកំហុសថាគ្មានមួកការពារ និងបានជិះបកក្រោយពិតមែន តែមិនគួរសមត្ថកិច្ច ប្រើហិង្សារវាយខ្លួនបែបនេះនោះទេ។

បច្ចុប្បន្ន ម៉ូតូរបស់នារីរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីរង់ចាំជនរងគ្រោះចូលខ្លួនទៅដោះស្រាយ តាមនីតិវិធីច្បាប់ផងដែរ៕

Share.