អតីត​​អ្នក​រៀបចំមង្គលការ បច្ចុប្បន្ន​ជា​តារា​ Tiktok មាន​ចំនួន​ Follwers ៨៣,៦K និង​មាន​ចំនួន Likes ៤,៥លាន​​បាន​ចេញ​មក​ចែក​រ៉ាវ​ប្លែកៗ​ជា​ច្រើន​នៅ​ក្នុង​កម្មវិធី​ដែល​ខ្លួន​បាន​រៀប​ចំ​ ក្នុង​ចំណោម​នោះ​មាន​ពិធី​រៀបការ​មួយ​ដែល​ម្ដាយ​របស់​កូន​កំលោះ​​រៀប​គម្រោង​ដាក់​ថ្នាំ​ពុល​កូន​ប្រសារ​នៅ​ក្នុង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​។

រឿងហេតុ​នេះ​កំពុង​តែ​ល្បីល្បាញ​នៅ​លើ​ Tiktok យ៉ាង​ខ្លាំង​ ក្រោយ​ពេល​ដែល​ម្ចាស់​គណនី​ឈ្មោះ​ Callie បាន​និយាយ​ពី​ការ​រៀប​ចំ​កម្មវិធី​រៀបការ​មួយ​ថា​ គ្រប់​យ៉ាង​​​​បាន​យ៉ាង​ល្អ​ រហូត​នំខេក​ពី​ហាង​លក់​នំ​ស្រាប់​តែ​ដឹក​មក​ដល់​កន្លែង​រៀបចំ​កម្មវិធី​ ដោយ​មិន​នាង​មិន​បាន​កក់​។

នាង​លើក​ឡើង​ថា​កាលណោះ​នាង​មិន​បាន​​គិត​អ្វី​ច្រើន​នោះ​ទេ​ ដូច្នេះ​ក៏​បាន​រៀបចំ​ Cupcake (នំខេក​ដាក់​ក្នុង​ពែង) ដាក់​លើ​តុ​ ប៉ុន្តែ​រឿង​នេះ​ប៊ិះ​នឹង​ក្លាយ​ជា​សោដនាកម្ម​នៅ​ពេល​ដែល​​អនាគត​ម្ដាយ​ក្មេក​ប៉ុនប៉ង​បញ្ចុក​នំ​កូនប្រសារស្រី​។

នៅ​ក្នុង​វីដេអូ​នោះ Callie ដែល​បាន​ផុស​ប្រើ​ឈ្មោះ​ @_cal_cifer, បាន​និយាយ​ថា​ជា​សំណាង​ល្អ​ដែល​កូន​កំលោះ​ដឹងទាន់​ថា​មាន​ដូង​នៅ​ក្នុង​នំខេក​ហើយ​ស្រែក​ឱ្យ​ម្ដាយ​របស់​ខ្លួន​ «ម៉ាក់​ ដឹង​ហើយ​ថា​នាង​អាលែកហ្សី​»

ម្ចាស់​គណនី​ខាង​លើ​បាន​បន្ត​ទៀត​ថា​៖ «នៅ​ក្នុង​កម្មវិធី​រៀបការ​ដែល​ខ្ញុំ​រៀបចំ​ អនាគត​ម្ដាយ​ក្មេក​បាន​ព្យាយាម​បញ្ចុក​នំខេក​ធ្វើ​ពី​ដូងឱ្យ​កូនប្រសារ​ដែល​អាលែក​ហ្សី​ធ្ងន់ធ្ងរ​នឹង​ដូង​ញ៉ាំ។ សំណាង​ល្អ​ដែល​កូន​កំលោះ​ដឹង​ទាន់​ ហើយ​ឃាត់​មិន​ឱ្យ​នាង​ញ៉ាំ​។ ដឹង​ថា​មាន​អ្វី​កើត​ឡើង​បន្ទាប់​ទេ​?​ គ្រប់​គ្នា​គាំង​អចលនា​១៥​វិនាទី​។»

«កូន​កំលោះ​បើក​មាត់​និយាយ​ទៅ​កាន់​ម្ដាយ​របស់​ខ្លួន​ កូន​ក្រមុំ​វិញ​មើល​ទៅ​កំពុង​តែ​ភ័យ​ខ្លាច​ញាប់​ញ័រ (បើ​ជា​ខ្ញុំ​ក៏​ភ័យ​រន្ធត់​ដូច​គ្នា​ដែរ)​» ប៉ុន្តែ​អនាគត​ម្ដាយ​ក្មេក​ដែល​ចង់​សម្លាប់​កូន​ប្រសារ​ខ្លួន​នោះ​មិន​បាន​ខ្វល់ខ្វាយ​អី​ច្រើន​នោះ​ទេ​។

កូនកំលោះ​យក​ Cupcake ពី​ដៃ​កូន​ក្រមុំ​មក​បោះចោល​ហើយ​មុខ​គេ​ប្រែ​ជា​ក្រហម​ដោយ​កំហឹង​និង​បាន​​ស្រែក​ដាក់​ម្ដាយ​របស់​ខ្លួន​ថា​៖ «ម៉ាក់​ជា​មនុស្ស​អាក្រក់​ណាស់​ ម៉ាក់​​មិន​ដែល​គាំទ្រ​ស្នេហា​ពួក​យើង​ទេ ម៉ាក់​ជា​មនុស្ស​អន់​ជា​ទី​បំផុត​ ម៉ាក់​អាច​នឹង​បញ្ជូន​នាង​ទៅ​មន្ទី​រពេទ្យ​ ព្រោះ​តែ​មាន​អារការៈ​អាលែកហ្សី​ធ្ងន់ធ្ងរ​រហូត​ដល់​ដក​ដង្ហើម​មិន​ចេញ​» ម្ដាយ​បាន​កាត់​សម្ដី​របស់​កូន​ប្រុស​ខ្លួន​យ៉ាង​ខ្លី​ថា​ «គ្រោះ​ថ្ន​ាក់​អាច​កើត​ឡើង​គ្រប់​ពេល​វេលា​កូនប្រុស​»

បន្ទាប់​ពី​នោះ​ ស្ត្រី​ចិត្ត​ឃោរឃៅ​រូប​នោះ​បាន​ត្រលប់​ទៅ​តុ​របស់​ខ្លួន​ ហើយ​យក​របស់របរ​រួច​ចាក​ចេញពី​កន្លែង​រៀបចំ​កម្មវិធី​រៀបការ​នោះ​តែ​ម្ដ​ងទៅ​៕

Telegram-Troryorng
Share.