កីឡាករ ​Mustafa Zazai សមាជិក​ក្នុង​ក្រុម​បាល់ទាត់​វិសាខា ក្នុង​លីគ​កំពូល​កម្ពុជា គឺ​ជា​កីឡាករ​បរទេស​តែ​ម្នាក់​គត់​ក្នុង​ចំណោម​​កីឡាករ​បរទេស​ជាង​៥០នាក់ ត្រូវ​​​ក្រុម​ជម្រើស​ជាតិ​ក្នុង​ស្រុក​កំណើត​កោះ​ហៅ​ឱ្យ​ទៅ​ចូលរួម​ក្នុង​ក្រុម​ដើម្បី​​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ ត្រៀម​ប្រកួត​លើ​ឆាក​អន្តរជាតិ។

សហព័ន្ធ​កីឡា​បាល់ទាត់​​អាហ្វហ្គានីស្ថាន បាន​កោះហៅ​កីឡាករ​វ័យ​២៧ឆ្នាំ​រូប​នេះ​ ដើម្បី​ជួយ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី២៥ ខែ​ឧសភា និង​បន្ត​ជួប​ក្រុម​សិង្ហបុរី នៅ​ថ្ងៃ ទី​២៩ ខែ​ឧសភា មុន​ប្រកួត​ជម្រុះ​ពានរង្វាន់​ពិភពលោក 2022 FIFA World Cup ប្រចាំ​តំបន់​អាស៊ី ស្ថិត​ក្នុង​ពូល​ជាមួយ​​កាតារ,អូម៉ង់,ឥណ្ឌា និង​បង់ក្លាដេស ក្នុង​ខែ​មិថុនា ឆ្នាំ​២០២១ ខាង​មុខ។

កីឡាករ ​Mustafa Zazai នឹង​ពាក់អាវ​លេខ​១៨ ក្នុង​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន៕

Share.