ក្លិប​បាល់ទាត់ Guangzhou City សមាជិក​ក្នុង​ពានរង្វាន់​លីគ​កំពូល​ប្រទេស​ចិន Chinese Super League បាន​​ប្រកាស​ថា​កីឡាករ Tan Chun Lok នឹង​មិន​ទៅ​ចូលរួម​ក្នុង​ក្រុម​កោះ​ហុងកុង ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ពិភពលោក 2020 FIFA World Cup Qatar ប្រចាំ​ទ្វីប​អាស៊ី ជុំទី២ នោះ​ទេ​ ដោយ​មូលហេតុ កីឡាករ​រូប​នេះ​ត្រូវ​បំពេញ​បេសកកម្ម​ក្នុង​​ក្លិប​របស់​ខ្លួន​ប្រចាំ​រដូវកាល​ថ្មី។

ក្រុម Guangzhou City ប្រកួត​២លើក​កន្លង​មក​ឈ្នះ​១លើក និង​ស្មើ​គ្នា​១លើក ហើយ​កីឡាករ​ខ្សែ​បម្រើ​រូប​នេះ​ជា​កម្លាំង​ស្នូល​សំខាន់​របស់​លោក​គ្រូ​បង្វឹក Jean-Paul van Gastel ជនជាតិ​ហុល្លង់ នាពេល​កន្លង​មក​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖ ពូល C កម្ពុជា,​អ៊ីរ៉ាក់,​អ៊ីរ៉ង់,​បារ៉ែន​​​និង​​ហុងកុង នឹង​​​ប្រកួត​នៅ​ប្រទេស​បារ៉ែន

ចំណែក​ក្រុម​កោះហុងកុង ស្ថិត​នៅ​ក្នុង​ពូល C នៃ​វគ្គ​ជម្រុះ World Cup ប្រចាំ​ទ្វីប​ជាមួយ​អ៊ីរ៉ាក់, បារ៉ែន, អ៊ីរ៉ង់ និង​កម្ពុជា។ ប្រកួតដែល​សេសសល់​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​បារ៉ែន នៅ​អំឡុង​ខែ​មិថុនា ខាង​មុខ៕

Share.