បច្ចុប្បន្ន​នេះ​រឿង​ភាគ​ចិន​កំពុង​តែ​វាយ​លុក​ចូល​ក្នុង​បេះដូង​អ្នក​ទស្សនា​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ខ្លាំង​មិន​ចាញ់​រឿង​ភាគ​កូរ៉េ​នោះ​ទេ​ ព្រោះ​រឿង​ភាគ​ចិន​មាន​សាច់​រឿង​ដែល​ត្រូវ​ចិត្ត​យុវវ័យ​សម័យ​ថ្មី​ ជា​ពិសេស​នោះ​គឺ​​តួ​ឯក​ប្រុស​ចិន​មាន​មុខ​មាត់​សង្ហា​គួរ​ឱ្យ​បេតី​ រហូត​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​នារី​មិន​ដាច់​ចិត្ត​ប្ដូរ​ប៉ុស្ដិ៍ ហើយនេះ​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​ឱ្យ​រឿង​ចិន​បច្ចុប្បន្ន​​មាន​ចំនួន​ Views ចូល​ទស្សនា​រាប់​ពាន់​លាន​ដង​។

ដោយ​សារ​តែ​មាន​កលយុទ្ធ​ពិសេសៗ​ដូច​ជា​តួ​ស្អាត​ៗ​ សាច់​រឿង​បែប​យុវវ័យ​ ធ្វើ​ឱ្យហ្វេន​ៗ​​ពេញ​និយម​ទស្សនា​រឿង​ភាគ​ចិន​ច្រើន រហូត​ប្រទេស​ថៃ​ ចាប់​ផ្ដើម​មើល​ឃើញ​ឱកាស​ទាក់ទាញ​ International Fan (អ្នក​គាំទ្រ​បរទេស) ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​រឿង​ភាគ​ថៃ​ដោយ​ការ​ទិញ​កម្មសិទ្ធិ​បញ្ញា​ពី​ប្រទេស​ចិន​ មក​ថត​ឡើង​វិញ​​​ជា​រឿង​របស់​ខ្លួន​។

​ចង់​ដឹង​ថា​មាន​រឿង​អ្វី​ខ្លះ​នោះ​សូម​តាមដាន​ដូច​តទៅ៖

១. You Were My Heart Beat (Fox Summer) សម្ដែង​ដោយ​ Push និង​ Mai Davika

រឿង​ផលិត​តាម​សៀវភៅ​ប្រលោមលោក​របស់​ចិន​មាន​ឈ្មោះ​ថា​ «នៅ​ពេល​លោក​អគ្គ​នាយក​ធ្លាក់​អន្លង់​ស្នេហ៍»។ សាច់​រឿង​បរិយាយ​ពី​តួឯក​ប្រុសចិញ្ចឹម​​ក្នុង​គ្រួសារ​អភិជន​ដែលមាន​តំណែង​ជា​ CEO ត្រូវ​ទទួល​ខុស​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្អូន​ប្រុស​ដែល​ជា​កូន​បង្កើត​ក្នុង​គ្រួសារ​ចាប់​អារម្មណ៍​ការងារ​ក្នុង​ក្រុមហ៊ុន​ព្រោះ​អនាគត​គឺ​ជា​អ្នក​ស្នង​ត្រកូល​និង​មរតក​។ តួឯក​ប្រុស​បាន​ជួប​ជាមួយ​នឹង​តួ​ឯក​ស្រី​ហើយ​ដឹង​ថា​តួ​ឯក​ស្រី​គឺជា​អតីត​មិត្ត​ស្រី​ប្អូន​ប្រុស​ដូច្នេះ តួ​ប្រុស​បាន​សម្រេច​ចិត្ត​ជួល​តួ​ស្រី​ឱ្យ​មក​ធ្វើការ​ក្រុមហ៊ុន​ព្រោះ​ដឹង​ថា​ប្អូន​ប្រុស​នៅ​ស្រលាញ់​តួ​​ស្រី ហេតុ​នេះ​ការ​ដែល​មាន​តួ​ស្រី​នៅ​ក្រុមហ៊ុន​នឹង​ធ្វើ​ឱ្យ​ប្អូន​ងាក​មក​ចាប់​អារម្មណ៍​ការងារ​។ ពិត​ដូច​ការ​រំពឹង​ទុក​ ប្អូនរបស់​ខ្លួន​ពិត​ជា​ចូលរួម​ក្នុង​ក្រុមហ៊ុន​ក្នុង​គោល​បំណង​សាង​សម្ព័ន្ធភាព​ឡើង​វិញ​ ប៉ុន្តែ​នៅ​ពេល​ដែល​ឪពុក​ពួក​គេ​បាន​ដឹង​រឿង​បាន​និយាយ​ថា​ជា​មនុស្ស​ខឹងច្រឡោត​អត់​ក្បាល​កន្ទុយ​ ហើយ​បញ្ជា​ឱ្យ​តួ​ប្រុស​បំបែក​បំបាក់​អ្នក​ទាំងពីរ​នោះ​ ហើយ​នេះ​ក៏​ជា​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​តួប្រុស​ចូល​ទៅ​ជិត​តួ​ស្រី​ ដែល​ជា​ឱកាស​បាន​សិក្សា​ពីគ្នា​ និង​ទីបំផុត​ក្លាយ​ជា​ស្នេហា​។​

២. Meteor Garden/Boys over flowers

និយាយ​ដល់​រឿង​នេះ​ ប្រហែល​ជា​មិន​បាច់​ត្រូវ​រៀបរាប់​ច្រើន​នោះ​ទេ​ ព្រោះ​ភាពយន្ត​ភាគ​ចិន​រឿង​នេះ​ គ្រាន់​តែ​និយាយ​ថា​ «F4» មាន​មនុស្ស​ជា​ច្រើន​បាន​ដឹង​សាច់​រឿង​អស់​ទៅ​ហើយ​ ព្រោះ​​រឿងរ៉ាវ​ស្នេហា​រវាង​សាន់​ឆាយ​​(សិស្ស​ក្រី​ក្រ​តែ​មាន​វាសនា​បាន​រៀន​ក្នុង​មហាវិទ្យា​ល័យ​ព្រោះ​ជាប់​អាហារូបករណ៍) និង​កំលោះ​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ តាវ មិញសឺ រួម​ជា​មួយ​នឹង​មិត្ត​សម្លាញ់​របស់​គេ​៣​នាក់ ដែល​ជា​កូន​អ្នក​មានដូចច​គ្នា​ ហើយ​មាន​រហស្សនាម​ក្រុម​ថា​ (F4) បាន​ឆក់​បេះដូង​អ្នក​ទស្សនា​យ៉ាង​ខ្លាំង​ព្រោះ​តែ​សាច់​រឿង​បង្ហាញ​ពី​ការ​តស៊ូ​របស​់​តួ​ឯក​ស្រី​ ក្នុង​នោះ​មាន​ទាំង​មិត្ត​ភាព​និង​ការ​យល់​ច្រឡំ​ជាច្រើន​ដែល​តួ​ឯក​ប្រុស​ស្រី​ត្រូវ​ឆ្លងកាត់​ដើម្បី​ពិសោធ​ស្នេហ៍​ពិត​។ ​ សម្រាប់​រឿង​នេះមិន​ត្រឹម​តែ​ប្រទស​ចិន​ទេ​ដែល​បាន​​ផលិត​ម្ដ​ងហើយ​ម្ដង​ទៀត​នោះ​ទេ​ សូម្បី​តែ​ជប៉ុន កូរ៉េ​ក៏​បាន​ផលិត​រឿង​នេះដែរ​ ដូច្នេះ​ការ​ដែល​ពេល​នេះ​មាន​ Version ជា​របស់​ប្រទេស​ថៃ​​គឺ​ជា​រឿ​ង​ធម្មតា​។

៣. Bosss and Me សម្ដែង​ Push and Aoum Sushar

សាច់​រឿង​នេះ​និយាយ​ពី​អគ្គ​នាយក​ក្រុម​ហ៊ុន​ម្នាក់​​មាន​ប្អូន​ស្រី​ដែល​មាន​ប្រភេទ​ឈាម​កម្រ​​ហើយ​ត្រូវ​ការ​បញ្ចូល​ឈាម​ ពេល​នោះ​គេ​បាន​ដឹង​ថា​​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​របស់​គេ​​ម្នាក់​ដែល​ជា​ឯក​តួ​ស្រី​​មាន​ប្រភេទ​ឈាម​ដូច​ប្អូន​ស្រី​ គេ​បាន​សុំ​ឱ្យ​​តួ​ស្រី​​ជួយ​បរិច្ចាគ​ឈាម​ ក្រោយ​ពី​នោះ​បងប្រុស​និង​ប្អូន​ស្រី​មាន​អារម្មណ៍​ថា​ជំពាក់​គុណ​​តួ​ស្រី​ ប៉ុន្តែ​លើស​ពី​​វិធី​សាស្ត្រ​អរគុណ​ដែល​តួ​ប្រុស​បាន​ផ្ដល់​ឱ្យ​តួ​ស្រី​ ប្អូន​ស្រី​របស់​តួ​ប្រុស​បាន​រៀបចំ​ប្រអប់​អាហារ​ថ្ងៃ​ត្រង់​ដែល​មាន​វីតាមីន​ឱ្យ​តួ​ស្រី​ដើម្បី​ឆាប់​រឹងមាំ​ឡើង​វិញ​ព្រោះ​អស់​ឈាម​ច្រើន​ ជា​ពិសេស​គឺជា​ការ​អរគុណ​ដែល​ចេញ​ពី​ចិត្ត​ជាង​។ តួ​ស្រី​ជា​មនុស្ស​ចូលចិត្ត​ញា៉ាំ ដូច្នេះ​នាង​តែង​តែ​រីករាយ​ជាមួយ​នឹង​ការ​ញ៉ាំ​អាហារ​យ៉ាង​ឆ្ងាញ់​ ហើយ​ដោយ​សារ​តែ​នាង​ជា​មនុស្ស​រីករាយ​ និង​មាន​បុគ្គលិក​លក្ខណៈ​រួសរាយ​ បន្តិច​ម្ដង​ៗ​តួ​ស្រី​បាន​រំលាយ​បេះដូង​ដុំ​ទឹក​កក​របស់​តួ​ឯក​ប្រុស​ ហើយ​ចូល​ទៅ​អង្គុយ​ធ្វើ​ជា​ម្ចាស់​ស្រី​នៅ​ក្នុង​នោះ​។​

៤. The Prince who turn into a frog សម្ដែង​ដោយ Son Yuke និង Vill Wannarot

រឿង​នេះ​តួ​ឯក​ប្រុសស​គឺជា​ CEO របស់​សម្ព័ន្ធ​សណ្ឋាគារ​ដ៏​ធំ​មួយ​ ជា​ទាយាទ​មហាសេដ្ឋី​ មាន​ចរិត​ខូច ​មិនសូវ​ខ្វល់ខ្វាយ​និង​មាន​ចិត្ត​​អាក្រក់​។​ ថ្ងៃ​មួយ​តួ​នប្រុស​បាន​ជួប​នឹង​តួ​ស្រី​ជា​ជន​បោកប្រាស់​ឬ​ជា​អ្នក​ស្វែង​រក​ពួក​អ្នក​មាន​ ក្រោយ​ជួប​គ្នា​ពីរ​បី​ដង​ តួ​ស្រី​បាន​ធ្វើ​ឱ្យ​តួ​ប្រុស​បាត់បង់​ការ​ចងចាំ​ ក្រោយ​ពី​នោះ​គេ​បាន​ប្រែក្លាយ​ជា​មាន​ចិត្ត​ល្អ​ ហើយ​គួរ​ឱ្យ​ស្រលាញ់​។ នៅ​ពេល​ដែល​ទំនាក់ទំនង​តួ​ឯក​ប្រុស​ស្រី​​ទាំង​ពីរ​វិវត្ត​ក្លាយ​ជា​ស្នេហា គ្រួសារ​តួ​ប្រុស​បាន​ស្វែង​រក​គេ​ឃើញ​ ហើយ​តួ​ប្រុស​ក័​មាន​គូ​​ដណ្ដឹង​រួច​ដែរ ដោយ​គូ​ដណ្ដឹង​របស់​គេ​ស្រលាញ់​និង​នឹក​គេ​យ៉ាង​ខ្លាំង​។ ហេតុការណ៍​ជា​ច្រើន​បាន​កើត​ឡើង​ ធ្វើ​ឱ្យ​តួ​ប្រុស​បាត់បង់​ការ​​ចងចាំ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​តួ​ឯក​ស្រី​ទាំង​អស់​ ប៉ុន្តែ​តួ​ស្រី​មិន​ចុះចាញ់​នោះ​ទេ​ នាង​បាន​ព្យាយាម​ជំនះ​គ្រប់​បញ្ហា​និង​ឧបសគ្គ​ដើម្បី​ស្នេហា​របស់​ពួក​គេ​ ទោះ​ជា​តួ​ប្រុស​គិត​ថា​នាង​ជា​ជន​បោក​ប្រាស់​និង​ចង់ចាប់​បុរស​អ្នក​មាន​ក្ដី​​។ រឿង​នេះ​ផលិត​ចេញ​ពី​សាច់​រឿង​ដើម​ ចិនតៃវ៉ាន់​បញ្ចាំង​កាល​ពី​កំឡុង​ឆ្នាំ​ ២០០៥​។

ប្រភព៖ ស្រាវជ្រាវ

Telegram-Troryorng
Share.